កាលៈទេសៈ​នេះ កម្ពុជា -វៀតណាម​ ត្រូវ​រួមគ្នា​ប្រ​យុ​ទ្ធប្រឆាំង​កូវី​ដ-១៩​​និង​បន្ត​ជំរុញ​កិច្ច​សហការ​វិស័យ​ផ្សេងៗទៀត

2021/07/03 09:47:24 pm        466

​ភ្នំពេញ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្តាំផ្ញើ​ដល់​ភាគី​វៀតណាម​ថា ក្នុង​កាលៈទេសៈ​នេះ អ្វី​ដែល​គប្បី​ត្រូវ​ធ្វើជាមួយគ្នា រវាងកម្ពុជា និងវៀតណាម គឺ​ត្រូវ​រួ​ម​គ្នា​ប្រ​យុ​ទ្ធប្រឆាំង​កូវី​ដ-​១៩។​

តាម​រយៈ​វិធាន​សុខាភិបាល​​ បន្តជំរុញ​កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម,​វិនិយោគ​ និង​ពិនិត្យ​មើល​លើ​វិស័យ​ដទៃទៀត​។

សម្តេចតេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ផ្តាំផ្ញើ​យ៉ាង​ដូច្នេះ ក្នុង​ពេល​អនុញ្ញាត​ឲ្យ ឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯក​អគ្គ​រដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាព នៃ​សាធារណរដ្ឋសង្គម និយម​វៀតណាម ចូល​ជួប​សម្តែងការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ទីស្តី​ការ​នាយក​រដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣ កក្ក​ដានេះ។​ 

​ក្នុង​ជំនួប​សម្ដែងការគួរសម និង​ជម្រាប​លានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរព​ជម្រាប​ជូនសម្ដេច​ថា ឯកឧត្ដម​ពិតជា​មាន​កិត្តិយស​ណាស់ ដែលបាន​មក​បំពេញ​បេសកកម្មការ​ទូតនៅកម្ពុជា។

ក្នុងរយៈ​ពេល​៣ឆ្នាំនិង​៧ខែ​កន្លងមក ឯកឧត្ដមសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មាន​ការ​រីកចម្រើនរឹងមាំ។ ដោយ​​ឡែក​​​វិស័យ​វិនិយោគ, ពាណិជ្ជកម្ម ក៏​មាន​ការកើនឡើងផងដែរ។

ឯកឧត្ដម​ទូត ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរថា៖ នេះគឺ​ជា​ជោគជ័យ ដែល​​ជោគជ័យនេះ ជា​សុភមង្គលរបស់អ្នកការទូត។ ឆ្លៀត​ឱកាសនេះ ឯកឧត្ដម ​បាន​គោរព​ថ្លែង​អំណរគុណ​ជូន​ចំពោះសម្តេចតេជោ និង​ថ្នាក់​ដឹកនាំ​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ជាប្រជាជន កម្ពុជាផងដែរ ដែល​បានចូលរួម​ចំណែក​ជួយ​សហការ​ជាមួយ​ឯកឧត្តម​ធ្វើ​ឲ្យ​បេសកកម្មការទូតរបស់ ឯកឧត្ដមនៅកម្ពុជា ទទួលបានជោគជ័យ​។​

សម្តេច​តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏បានយល់ស្របជាមួយ អ្វីដែលឯកឧត្ដម បានលើកឡើង ហើយក៏បា​នថ្លែងអំណរ​គុណ ​ជូន​ចំពោះ​ឯកឧត្ដម វ៉ូ ដែលបាន​ប្រឹ​ងប្រែ​ង​អ​ស់​ពីកម្លាំង​កា​យ​ចិ​ត្ត បំ​ពេញ​បេស​ក​ក​​ម្ម​ការទូ​ត នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ធ្វើ​ឲ្យ​ទំនាក់​ទំនង រវាងប្រទេសទាំងពីរ​ មានការរីកចម្រើន និងកាន់តែរឹងមាំ៕

អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm