អ៊ុយក្រែន ជំរុញឱ្យមានវិធានការប្រឆាំងនឹងកសិករប៉ូឡូញ ជុំវិញការធ្វើឱ្យខូចខាតគ្រាប់ធញ្ញជាតិ

2024/02/13 04:52:36 pm        305

ទីក្រុងគីវ បានជំរុញទីក្រុងវ៉ាសូវី កាលពីថ្ងៃចន្ទ (១២ កុម្ភៈ) ឱ្យចាត់វិធានការ និងឱ្យកសិករប៉ូឡូញ «ទទួលខុសត្រូវ» សម្រាប់ការបញ្ឈប់រថយន្តដឹកទំនិញចំនួនបីគ្រឿងនៅច្រកព្រំដែនរវាងប៉ូឡូញ និងអ៊ុយក្រែន ហើយបានធ្វើឲ្យកំពប់គ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលកំពុងដឹកនៅលើរថយន្ដនោះ។

ឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យ នៅជិតប៉ុស្តិ៍ត្រួតពិនិត្យ យ៉ាហូឌី-ដូរ៉ូហាស (Yahodyn-Dorohusk) ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP បានកើតឡើងក្នុងអំឡុងពេលការតវ៉ាកាន់តែទូលំទូលាយដោយកសិករប៉ូឡូញ ប្រឆាំងនឹងគោលនយោបាយកសិកម្មរបស់សហភាពអឺរ៉ុប រួមទាំងការអនុញ្ញាតឱ្យមានការនាំចូលគ្រាប់ធញ្ញជាតិតម្លៃថោកពីអ៊ុយក្រែន។

តំណាងពាណិជ្ជកម្មអ៊ុយក្រែន លោក ថារ៉ាស ខាចខា (Taras Kachka) បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្រាប់ធញ្ញជាតិដែលត្រូវកំពប់និងខូចខាតទាំងនោះ ដើមឡើយគឺកំពុងធ្វើដំណើរទៅកាន់ប្រទេសលីទុយអានី ហើយបានជំរុញឱ្យរដ្ឋាភិបាលប៉ូឡូញ ធានាសុវត្ថិភាពនៃទំនិញអ៊ុយក្រែន។

រដ្ឋអាជ្ញាក្នុងតំបន់ លោកស្រី អានីស្កា ខេបខា (Agnieszka Kepka) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការស៊ើបអង្កេតមួយត្រូវបានបើកលើបញ្ហានេះជុំវិញ «ការដកត្រាគយ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ»។

ទីក្រុងវ៉ាសូវី បានគាំទ្រអ៊ុយក្រែនក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែទំនាក់ទំនងត្រូវបានប៉ះពាល់ដោយការមិនសប្បាយចិត្តនៅក្នុងប្រទេសប៉ូឡូញ ប្រឆាំងនឹងអ្វីដែលកសិករ និងអ្នកដឹកជញ្ជូនមើលឃើញថាជាកំណើនការនាំចូលគ្រាប់ធញ្ញជាតិ និងអាហារពីអ៊ុយក្រែន និងការប្រកួតប្រជែងមិនសមរម្យ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        26
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm