អាល្លឺម៉ង់៖ ការលើកឡើងរបស់លោក Trump ជុំវិញការបោះបង់សម្ព័ន្ធមិត្តណាតូ ជារឿងគ្រោះថ្នាក់ណាស់

2024/02/13 05:41:38 pm        253

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូស (Olaf Scholz) បាននិយាយកាលពីថ្ងៃចន្ទ (១២ កុម្ភៈ) ថាការច្រានចោលណាមួយនៃការការពារទៅវិញទៅមករបស់សម្ព័ន្ធណាតូ គឺ «គ្រោះថ្នាក់ខ្លាំងណាស់» ហើយបានបម្រើតែប្រយោជន៍រុស្ស៊ីប៉ុណ្ណោះ បន្ទាប់ពីមានការអត្ថាធិប្បាយរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលចោទសួរពីការចំណាយថវិកាការពារជាតិរបស់សម្ព័ន្ធមិត្ត។

លោក ត្រាំ ដែលកំពុងស្វះស្វែងរកការបោះឆ្នោតឡើងវិញ បានបង្កឱ្យមានកំហឹងក្នុងចំណោមដៃគូលោកខាងលិចកាលពីចុងសប្តាហ៍ បន្ទាប់ពីបានលើកឡើងថាសហរដ្ឋអាមេរិក អាចនឹងមិនការពារសម្ព័ន្ធមិត្តណាតូ ដែលមិនចំណាយគ្រប់គ្រាន់លើការការពារពីការឈ្លានពានរបស់រុស្ស៊ីនោះទេ។

លោក សូស បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស (Donald Tusk) ថា «ការច្រានចោលណាមួយនៃការធានាលើជំនួយរបស់ណាតូ គឺខ្វះភាពទទួលខុសត្រូវ និងមានគ្រោះថ្នាក់។ ការលើកឡើងនោះគឺសម្រាប់តែផលប្រយោជន៍របស់រុស្ស៊ីប៉ុណ្ណោះ ហើយមិនមាននរណាម្នាក់គួរលេងសើចជាមួយសន្តិសុខរបស់អឺរ៉ុបនោះទេ»។

លោក ថាស បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ហើយបន្ទាប់មកទីក្រុងប៊ែរឡាំង ដើម្បីស្វះស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមហាអំណាចធំៗទាំងពីររបស់អឺរ៉ុប ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី៣ ហើយបណ្ដារដ្ឋធានីរបស់អឺរ៉ុបសម្លឹងមើលលទ្ធភាពដែលលោក ដូណាល់ ត្រាំ ត្រលប់ទៅគ្រប់គ្រងសេតវិមានវិញ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm