ការរំភើបដល់ស្រក់ទឹកភ្នែក និងការឱប ក្រោយចំណាប់ថ្នូរអ៊ីស្រាអែល-អាហ្សង់ទីន២នាក់ ត្រូវបានជួយសង្រ្គោះពីហ្កាហ្សា

2024/02/13 05:50:18 pm        273

មានការឱប និងស្រក់ទឹកភ្នែកនៅឯមន្ទីរពេទ្យដ៏ធំបំផុតរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ១២ កុម្ភៈ ខណៈចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សាពីរនាក់ត្រូវបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ ក្រោយត្រូវបានជួយសង្គ្រោះនៅក្នុងការវាយឆ្មក់ដោយយោធាដ៏សាហាវមួយ។

លោកល្វីស ហា (Luis Har)វ័យ៧០ឆ្នាំ និង លោក ហ្វើណានដូ ស៊ីម៉ុនម៉ាមែន (Fernando Simon Marman) វ័យ៦០ឆ្នាំ បានឱបសាច់ញាតិនៅមន្ទីរពេទ្យសេបា (Sheba)បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមយន្តហោះពីទីក្រុងរ៉ាហ្វា (Rafah)ភាគខាងត្បូងតំបន់ហ្កាហ្សា។


អ្នកសារព័ត៌មាន AFP នៅតំបន់ហ្កាហ្សា បានមើលឃើញសាកសពរបស់ជនជាតិប៉ាឡេស្ទីនប្រហែល ១០០នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស អមជាមួយប្រតិបត្តិការជួយសង្គ្រោះ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលនៅហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស។

ថ្លែងពីក្រុងសេបា ជាទីដែលបុរសត្រូវបានគេជួយសង្គ្រោះទាំងពីរនាក់កំពុងទទួលការធ្វើតេស្ដសុខភាព កូនប្រសារបស់លោក Har បានរៀបរាប់ថា មានការសម្រក់ទឹកភ្នែក និងឱប ក្នុងសភាពរីករាយ រកពាក្យអ្វីថ្លែងពុំបាន ។

លោក អ៊ីដាន បេជេរ៉ាណូ (Idan Bejerano) បានប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យ សេបា ក្បែរទីក្រុង Tel Aviv ថា សំណាងណាស់សម្រាប់យើង ក្នុងនាមគ្រួសារមួយ ពួកគាត់ត្រូវបានជួយសង្គ្រោះនៅយប់នេះ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថាការងារនេះ មិនទាន់បញ្ចប់ទេ។

លោកបានបន្តថា យើងសប្បាយចិត្តណាស់ថ្ងៃនេះ ប៉ុន្តែយើងមិនបានឈ្នះទេ។ នេះគ្រាន់តែជាជំហានមួយទៀតឆ្ពោះទៅរកការនាំយកអ្នកផ្សេងទៀតទាំងអស់ត្រឡប់មកផ្ទះពួកគេវិញពីកណ្ដាប់ដៃក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm