ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានវាយបកទៅនឹងការលើកឡើងណាមួយរបស់បណ្តាប្រទេសនៅក្នុងសម្ព័ន្ធនេះ ដែលថានឹងមិនការពារគ្នាទៅវិញទៅមកទេ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកនឹងមិនធ្វើជាឆ្អឹងខ្នងឲ្យសម្ព័ន្ធភាពនេះទៀតទេ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី។

នៅក្នុងអ្វីដែលនឹងជាការបោះបង់ចោលដ៏គួរឱ្យភ្ញាក់ផ្អើលនៃការប្តេជ្ញាចិត្តស្នូលរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ លោក Trump ដែលកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតជាថ្មីនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ បាននិយាយនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយកាលពីថ្ងៃសៅរ៍ថា លោកនឹងលើកទឹកចិត្តរុស្ស៊ីឱ្យធ្វើអ្វីក៏ដោយដែលពួកគេចង់បាន ចំពោះណាតូ។ ប្រទេសជាសមាជិកដែលមិនបានបំពេញតាមគោលការណ៍ណែនាំអំពីការចំណាយ ហើយអាមេរិក នឹងមិនផ្តល់ការការពារដល់ប្រទេសនោះឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Stoltenberg បាននិយាយថា ការលើកឡើងបែបនេះបានធ្វើឱ្យទាហានអឺរ៉ុប និងអាមេរិកមានហានិភ័យកើនឡើង។
លោក Stoltenberg បាននិយាយថា ការលើកឡើងណាមួយ ដែលថា សម្ព័ន្ធមិត្តនឹងមិនការពារគ្នាទៅវិញទៅមក ធ្វើឱ្យគ្រោះថ្នាក់សន្តិសុខរបស់យើងទាំងអស់ រួមទាំងសហរដ្ឋអាមេរិក និងធ្វើឱ្យទាហានអាមេរិក និងអឺរ៉ុប ប្រឈមហានិភ័យកើនឡើងកាន់តែខ្លាំង ។

ការអត្ថាធិប្បាយរបស់លោក Trump ដែលកើតឡើងស្របពេលមានសង្រ្គាមនៅតែបន្តនៅក្នុងទ្វីបអឺរ៉ុប និងការកើនឡើងនៃការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង និងឆ្ពោះទៅកាន់កោះតៃវ៉ាន់ ទំនងជាបង្កឲ្យមានបញ្ហាថ្មីៗ ក្នុងចំណោមសម្ព័ន្ធមិត្តនៅអឺរ៉ុប និងអាស៊ី ជុំវិញភាពរឹងមាំនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក៕