លទ្ធផលការបោះឆ្នោតនៅក្នុងប្រទេសកោះទូវ៉ាលូ ស្ថិតក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានពន្យាពេល២សប្ដាហ៍ខណៈបញ្ហាអាកាសធាតុដ៏គ្រោះថ្នាក់បានបញ្ឈប់ទូកនានាមិនឲ្យដឹកជញ្ជូនក្រុមអ្នកតំណាងរាស្ត្រថ្មីទៅកាន់រដ្ឋធានីដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដែលបង្ហាញថាកត្តាបម្រែបម្រួលអាកាសធាតុគឺជាបញ្ហានយោបាយដ៏ចម្បងនៅក្នុងប្រទេសនេះ។

លោកនាយករដ្ឋមន្ត្រីទូវ៉ាលូ កូសៀ ណាតូណូ (Kausea Natano)ដែលបានបាត់បង់អាសនៈរបស់លោកក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៦ខែមករា ត្រូវបានតាមដានយ៉ាងដិតដល់បំផុតដោយកោះតៃវ៉ាន់ ចិន សហរដ្ឋអាមេរិក និងអូស្ត្រាលី ស្របពេលមានការប៉ះទង្គិចភូមិសាស្ត្រនយោបាយសម្រាប់ឥទ្ធិពលនៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។

ទូវ៉ាលូ ជាប្រទេសកោះមួយក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វិកចំនួន៣ដែលនៅតែជាសម្ព័ន្ធមិត្តរបស់កោះតៃវ៉ាន់ និងជាគូប្រជែងមួយសម្រាប់នាយករដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលថ្មីនឹងពិនិត្យឡើងវិញថាតើ កោះតៃវ៉ាន់ ឬចិន អាចឆ្លើយតបល្អបំផុតចំពោះតម្រូវការការអភិវឌ្ឍនរបស់កោះទូវ៉ាលូ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្មីចំនួន១៦រូប នឹងសម្រេចថាតើអ្នកណាជានាយករដ្ឋមន្ត្រី។ ប៉ុន្តែ ស្ថានភាពអាកាសធាតុដ៏គ្រោះថ្នាក់ រួមបញ្ចូលទាំងការព្យាករណ៍ពីកម្ពស់ទឹករលកសមុទ្រ៤ម៉ែត្រ បានបញ្ឈប់ទូកមិនឲ្យទៅកាន់រដ្ឋធានីហ្វ៊ូណាហ្វ៊ូទី(Funafuti)។
គណៈកម្មការរៀបចំការបោះឆ្នោត លោកទូហ្វូប៉ាណាប៉ា(Tufoua Panapa) បានប្រាប់សារព័ត៌មាន Reutersនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីដែលបានជ្រើសរើសរួចចំនួន៤រូប នៅតែជាប់នៅខាងក្រៅកោះ ។ កាលបរិច្ឆេទដែលបានស្នើក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី មិនអាចធ្វើទៅបានទេនៅពេលនេះ ៕