ភ្នំពេញ ៖ ដោយមានការបញ្ជាផ្ទាល់ពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានណែនាំឲ្យរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័ក ឲ្យដំណើរការឡើងវិញចំនួន ០២ទីតាំងបន្ថែមទៀត នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ៧៩A ច្រកផ្លូវលេខ១៩២ ភូមិ៨ ។ទី២.ផ្ទះលេខ៥១ ច្រកផ្លូវលេខ១៩២ ភូមិ១០។ ទី៣.ផ្ទះលេខP៩ ច្រកផ្លូវ២៦៥ ភូមិ១៣។ទី៤.ផ្ទះលេខ៦៣x ច្រកផ្លូវ២៦៥ ភូមិ១៣បានអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។
ក្នុងនោះលោកចៅសង្កាត់ទឹកល្អក់ទី៣ បានណែនាំឲ្យម្ចាស់ផ្ទះអនុវត្ត តាមវិធានការណ៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តន៍តាមការ ណែនាំរបស់ក្រសួងសុខាភិបាលដាក់ខ្លួន ដាច់ដោយឡែក ចំពោះអ្នកដែលបានជាសះស្បើយពីជំងឺ៕
អត្ថបទ ៖ កុម្ភះ



