
វីដេអូរបស់សាក្សីឃើញ គ្រាប់ភ្លៀងទឹកកក គ្របដណ្តប់ដងផ្លូវ និងតំបន់សួនកម្សាន្តមួយកន្លែងនៅក្នុងប្រទេសអារ៉ាប់រួមកាលពីថ្ងៃចន្ទ ស្របពេលដែលព្យុះទឹកកកដ៏កម្រមួយ បានវាយប្រហារតំបន់មួយនេះ ។
និយាយពីក្រោយកាមេរ៉ា អំឡុងពេលថតព្យុះទឹកកកនៅទីក្រុង Al Ain អ្នកស្រុកម្នាក់ មានការតក់ស្លុតយ៉ាងខ្លាំងពេលមើលឃើញគ្រាប់ភ្លៀងទឹកកកធ្លាក់ ដោយលោកនិយាយថា វាជាលើកដំបូងហើយដែលលោកបានមើលឃើញបាតុភូតអាកាសធាតុបែបនេះ ។
យោងតាមការបង្ហោះសារនៅលើបណ្តាញព័ត៌មានសង្គមចេញពីការិយាល័យសារព័ត៌មាន Abu Dhabi បានឲ្យដឹងថា ដោយសារតែអាកាសធាតុមិនល្អ ការងារដាច់ស្រយាល និងសាលារៀនដាច់ស្រយាល ត្រូវបានផ្អាកក្នុងទីក្រុង Al Ain នាថ្ងៃអង្គារនេះ ។
កាលពីថ្ងៃចន្ទម្សិលមិញនោះដែរ ភ្លៀងធ្លាក់ខ្លាំងបានជនលិចដងផ្លូវ និងធ្វើឲ្យអាក់ខានដល់ការធ្វើចរាចរណ៍នៅតាមតំបន់មួយចំនួនរបស់អារ៉ាប់រួម ។
នៅព្រឹកថ្ងៃចន្ទ នគរបាលក្រុង Dubai បានចេញសេចក្តីណែនាំសុវត្ថិភាពសាធារណៈស្តីពីការប្រកាសអាសន្នដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះអាកាសធាតុមិនល្អនេះ ។
សេចក្តីណែនាំនេះ បានស្នើសុំឲ្យសាធារណជននៅឆ្ងាយពីតំបន់ឆ្នេរ ជៀសវាងតំបន់នៅតាមជ្រលងភ្នំ កន្លែងមានចរន្តទឹកហូរខ្លាំង និងតំបន់វាលទំនាប ៕