
ប្រទេសវ៉េណេហ្ស៊ុយអេឡា កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយលុករបស់យោធាអ៊ីស្រាអែលឆ្ពោះទៅកាន់ទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីប្រជុំជនមួយនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនចំនួន១,៤ លាននាក់ដែលបានផ្លាស់ទីលំនៅ។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងព្រមានថា សកម្មភាពដ៏ឃោរឃៅ និងអមនុស្សធម៌ទាំងនេះ រួមចំណែកធ្វើឲ្យកាន់តែអាក្រក់នូវផលវិបាក និងលក្ខខណ្ឌកាន់តែយ៉ាប់យ៉ឺនដែលជួបប្រទះដោយប្រជាជននៅតំបន់ហ្កាហ្សាស្ទ្រីប និងរារាំងការទទួលបានជំនួយមនុស្សធម៌សំខាន់ៗសម្រាប់ការរស់រានមានជីវិត។
រដ្ឋាភិបាល បាននិយាយថា អ៊ីស្រាអែលមានបំណងបន្តគោលនយោបាយ «វាតទីនិយម» របស់ខ្លួននៅក្នុងទីក្រុងតំបន់រ៉ាហ្វា ទោះបីជាមានការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីនក៏ដោយ ដោយទាមទារឲ្យមានការគោរពច្បាប់អន្តរជាតិ «ជាការធានាដល់សន្តិភាពពិភពលោក»។
វ៉េណេហ្ស៊ុយអេឡា បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ «ធ្វើការសម្រេចចិត្តជាបន្ទាន់» ដើម្បីរារាំងអ៊ីស្រាអែលពីការបន្តគោលនយោបាយ «ដ៏មហន្តរាយ»របស់ខ្លួន។
ប្រទេសនេះ ក៏បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការ «បន្តគាំទ្រគំនិតផ្តួចផ្តើម ដើម្បីសម្រេចបានបទឈប់បាញ់ច្បាស់លាស់ និងការទទួលស្គាល់ជាអន្តរជាតិនៃប៉ាឡេស្ទីនជាប្រទេសសេរី និងអធិបតេយ្យភាព»។
យ៉ាងហោចណាស់ មានជនជាតិប៉ាឡេស្ទីនចំនួន ២៨.១៧៦នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០២៣។