វត្តមានរបស់លោក Biden លើ TikTok ជារឿង «គួរអស់សំណើច» ឬក្ដីបារម្ភពីសន្តិសុខជាតិ?

2024/02/14 01:05:53 am        195

ការបង្ហាញខ្លួនលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅលើបណ្ដាញសង្គម TikTok បានបង្កឲ្យមានចម្រូងចម្រាស ជាពិសេសដោយសារវេទិកាបណ្ដាញសង្គមដែលគ្រប់គ្រងដោយចិននេះ នៅតែត្រូវបានចាត់ទុកជាផ្លូវការថា ជាហានិភ័យផ្នេកសន្តិសុខដោយទីក្រុងវ៉ាស៊ីនតោន។

វីដេអូដែលត្រូវបានបង្ហោះ អំឡុងព្រឹត្តិការណ៍ប្រកួត Super Bowl (ការប្រកួតអាមេរិកកាំងហ្វុតបល ឬបាល់ទាត់អាមេរិកលីគអាជីព) កាលពីថ្ងៃអាទិត្យ (ទី១១ ខែកុម្ភៈ) គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ក្នុងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់បុរសវ័យ ៨១ឆ្នាំ ដើម្បីបានទៅដល់អ្នកបោះឆ្នោតវ័យក្មេង។

ប៉ុន្តែគណបក្សសាធារណរដ្ឋបានរិះគន់លោក Biden របស់គណបក្សប្រជាធិបតេយ្យថា បានប្រើប្រាស់កម្មវិធីមួយដែលត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ជុំវិញការបារម្ភថា កម្មវិធីនេះប្រមូលទិន្នន័យឲ្យទីក្រុងប៉េកាំង។ ហើយសូម្បីតែសេតវិមានបានអះអាងថា ខ្លួននៅតែបារម្ភពីបណ្ដាញសង្គម TikTok កាលពីថ្ងៃចន្ទ (ទី១២ ខែកុម្ភៈ)។

បន្ទាប់ពីមានសំណួរម្តងហើយម្តងទៀតអំពីបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថា៖ «នៅតែមានកង្វល់អំពីសន្តិសុខជាតិ ជុំវិញការប្រើប្រាស់បណ្ដាញសង្គម TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាល ហើយមិនមានការផ្លាស់ប្តូរ ចំពោះគោលនយោបាយនោះឡើយ»។

យ៉ាងណាក្ដី សេតវិមានបានឲ្យដឹងថា ច្បាប់បោះឆ្នោតបានហាមឃាត់មិនឲ្យធ្វើអត្ថាធិប្បាយផ្លូវការលើបញ្ហាយុទ្ធនាការនោះឡើយ ប៉ុន្តែបានសង្កត់ធ្ងន់កាន់ទូទៅថា ខ្លួនដឹងពីក្ដីបារម្ភដែលវេទិកាបណ្ដាញសង្គមមួយចំនួន ដូចជា TikTok នេះជាដើម អាចផ្សព្វផ្សាយព័ត៌មានមិនពិត។

សូមបញ្ជាក់ថា បណ្ដាញសង្គម TikTok ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ហើយត្រូវបានចោទប្រកាន់ពីសំណាក់អ្នកនយោបាយអាមេរិកជាច្រើនថា ជាឧបករណ៍ឃោសនាដែលប្រើប្រាស់ដោយទីក្រុងប៉េកាំង ជាអ្វីដែលក្រុមហ៊ុនបានបដិសេធយ៉ាងដាច់អហង្ការ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm