
ជំនួយការជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន (Biden) បានទទួលស្គាល់ជាឯកជននូវការបរាជ័យ និង «កំហុស» ក្នុងការទំនាក់ទំនងនៃគោលនយោបាយរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងសង្រ្គាម ដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក្នុងកិច្ចប្រជុំបិទទ្វារជាមួយមេដឹកនាំអាមេរិកអារ៉ាប់ និងមូស្លីម នៅរដ្ឋមីឈីហ្គែន (Michigan) កាលពីសប្តាហ៍មុន។
ទីប្រឹក្សារងសន្តិសុខជាតិលោក លោក ចូន ហ្វីណឺ (Jon Finer) ត្រូវបានគេឮប្រាប់ក្រុមមេដឹកនាំសហគមន៍នៅក្នុងអាត់សំឡេងទទួលបានដោយសារព័ត៌មានCBS News ថា៖«យើងបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏អាក្រក់មួយ ដោយផ្អែកលើអ្វីដែលជាការទទួលខុសត្រូវជាសាធារណៈមិនគ្រប់គ្រាន់ទាំងស្រុងចំពោះ ថាតើប្រធានាធិបតី រដ្ឋបាល ប្រទេសនេះ ឲ្យតម្លៃដល់អាយុជីវិតរបស់ប៉ាឡេស្ទីនច្រើនប៉ុនណា។ «យើងដឹងយ៉ាងច្បាស់ថា យើងបានដើរខុសក្នុងដំណើរការឆ្លើយតបនឹងវិបត្តិនេះ»។
លោកហ្វឺណឺ ក៏បានទទួលស្គាល់ផងដែរថា មនុស្សជាច្រើននៅក្នុងសហគមន៍អារ៉ាបអាមេរិកជឿថា លោកប្រធានាធិបតីបៃដិន មិនយល់ចិត្តជាមួយប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែលនោះទេ។អាត់សំឡេងនោះ ត្រូវបានផ្ទៀងផ្ទាត់ដោយមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិ។