AbeeHurber​ ឈរ​កំពូល​តារាង Top-Scorers ក្រោយ​ធ្វើ​បាន Hat-Trick ជួយ​អាស៊ី​អឺរ៉ុប​យក​ឈ្នះ​អគ្គិសនី​កម្ពុជា ៤-០

2021/07/05 05:18:16 pm        118

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​អាស៊ី​អឺរ៉ុប Abee Ndjoo Hurber ​បាន​ឡើងឈរ​កំពូល​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ ​(Top-Scorers) បណ្ដោះអាសន្នគិត​ត្រឹម​សប្ដាហ៍​ទី​៦ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ បន្ទាប់ពី​កីឡាករ​សញ្ជាតិ​កា​មេ​រ៉ូ​ន​រូបនេះរកបាន ៣​គ្រាប់​ម្នាក់ឯង​ (Hat-Trick) ជួយ​ឲ្យ​ក្រុម​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ៤-០ កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២១។​

​ការប្រកួត​នេះ ក្រុម​អាស៊ី​អឺរ៉ុបបាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ៣​គ្រាប់នៅ​វគ្គ​ទី​១ ដែល​រកបាន​ដោយ​កីឡាករ AbeeHurber ២​គ្រាប់នៅ​នាទី​ទី​៥ និង​នាទី​៣៣ ខណៈ ១​គ្រាប់​ទៀតធ្វើ​សម្រេច​ដោយ​កីឡាករ Gbenga Samuel នៅ​នាទី​២១។ ចូល​វគ្គ​ទី​២ កីឡាករ Abee​Hurber​ បាន​បន្ថែម ១​គ្រាប់​ទៀតដែលជា​គ្រាប់​បាល់ Hat-Trick នៅ​នាទី​៧៣ ហើយ​លទ្ធផល​នាំមុខ ៤-០ នេះបាន​រក្សា​រហូតដល់​ចប់​ការ​ប្រ​កួ​តែម្ដង។​ AbeeHurber គឺជា​កីឡា​ករទី​២ ដែល​ធ្វើបាន Hat-Trick ក្នុង​រដូវ​កាល​ថ្មី​នេះ ក្រោយ ១​ថ្ងៃបន្ទាប់ពី​កីឡាករ ចាន់ វឌ្ឍនាកា ដែល​រកបាន ៣​គ្រាប់​ម្នាក់ឯងជួយ​ក្រុម​បឹងកេតយកឈ្នះ​ខេត្ដ​ព្រៃវែង ៣-១។ ប៉ុន្ដែ​ការបន្ថែម ៣​គ្រាប់​ពេលនេះបានធ្វើ​ឲ្យ AbeeHurber​ ឈរ​កំពូល​កំពូល​តារា​ង Top-Scorers ជា​បណ្ដោះអាសន្ន ដោយ​រកបាន​គ្រាប់​បាល់​សរុប ៨​គ្រាប់ នាំមុខ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង Mika ១​គ្រាប់។​

​ចំពោះ​ជ័យជម្នះ​របស់​ក្រុម​អាស៊ី​អឺរ៉ុប​វិញ បានធ្វើ​ឲ្យ​ពួកគេ​រំកិល​មកឈរ​លេខ​រៀង​ទី​៩ និង​មាន ៦​ពិន្ទុ​ស្មើ​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត បន្ទាប់ពី​ឆ្លងកាត់ ៥​ប្រកួត​ឈ្នះ ២ និង​ចាញ់ ៣​ប្រកួត​ដូចគ្នា។ សម្រាប់​ប្រកួត​បន្ទាប់បើ​គ្មាន​ការប្រែប្រួល​នោះទេ អាស៊ី​អឺរ៉ុបនឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់ ២​ប្រកួត​ផ្ទួនៗ ទី​១-​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​នាគ​ខៀវ​បឹងកេតនា​ថ្ងៃទី​៧-​កក្កដា និង​ទី​២-​ត្រូវ​បន្ដ​ជួប​ក្រុម​ភ្ញៀវ​វិសាខានា​ថ្ងៃទី​១០-​កក្កដា​សប្ដាហ៍​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm