
អ្នកនាំពាក្យក្រសួងកាបរទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ចិនបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្ដិការសឹកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបញ្ជៀសការស្លាប់នៅក្នុងចំណោមអ្នកស្រុកស្លូតត្រង់។
អ្នកនាំពាក្យបានធ្វើអត្ថាធិប្បាយនេះជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំកាលពីពេលថ្មីៗចេញេពីខាងអ៊ីស្រាអែលលើក្រុងរ៉ាហ្វាតំបន់ហ្កាហ្សាខាងត្បូងដែលបានបណ្ដាលឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត។
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនមានផែនការវាយលុកតាមផ្លូវគោកលើក្រុងរ៉ាហ្វា។
អ្នកនាំពាក្យក្រសួងកាបរទេសចិនបានថ្លែងថា ប្រទេសចិនកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ទៅលើដំណើរវិវឌ្ឍន៍ថ្មីៗក្នុងក្រុងរ៉ាហ្វា។ ហើយចិននៅតែប្រឆាំងនិងថ្កោលទោសទៅលើសកម្មភាពណាដែលប្រឆាំងនឹងជនស៊ីវិល និងច្បាប់អន្ដរជាតិ៕