
កាលពីថ្ងៃចន្ទម្សិលមិញ សមាជិកក្រុមរ៉ាឌីកាល់ហិណ្ឌូ Bajrang Dal បាននាំគ្នាតវ៉ា និងដុតបំផ្លាញប័ណ្ណជូនពរថ្ងៃនៃក្តីស្រលាញ់ ស្ថិតនៅទីក្រុងភាគខាងត្បូង Hyderabad ។
ក្រុមបាតុករបានលើកបដាទាមទារបំរាមការប្រារព្ធពិធីបុណ្យថ្ងៃនៃក្តីស្រលាញ់ នៅក្នុងប្រទេសមួយនេះ ។
លោក Rahul គឺជាមេដឹកនាំក្រុម Bajrang Dal និយាយថា ឥទ្ធិពលលោកខាងលិចកំពុងធ្វើឲ្យខូចឈ្មោះជំនាន់ក្មេងៗ តាងនាមឲ្យក្តីស្រលាញ់ ។
ស្របពេលក្រុមហិណ្ឌូមួយចំនួនដែលនាំគ្នាតវ៉ាប្រឆាំងនឹងការប្រារព្ធពិធីបុណ្យថ្ងៃនៃក្តីស្រលាញ់នៅប្រទេសឥណ្ឌា ចាត់ទុកវាជារឿងអសីល៍ធម៌ និងធ្វើឲ្យខូចអរិយធម៌បុរាណប្រទេសមួយនេះ ថ្ងៃនៃក្តីស្រលាញ់ប្រចាំឆ្នាំនេះ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងចំណោមយុវជន-យុវនារី ជាពិសេសនៅតាមតំបន់ជាយក្រុង ពេលដែលអ្នកលក់ដូរ លក់ផ្កាកុលាប ប័ណ្ណជូនពរពណ៌ផ្កាកុលាប ប៉េងប៉ោងរាងជាបេះដូង ហើយភោជនីយដ្ឋានផ្តល់អាហារក្រោមពន្លឺភ្លើងទៀនបញ្ចុះតម្លៃសម្រាប់គូស្នេហ៍ ២នាក់៕