
គណបក្សប្រឆាំងរបស់ប្រទេសណូវែលហ្គីណេ បានដាក់ចេញញត្តិសម្តែងការមិនទុកចិត្តលើនាយករដ្ឋមន្ត្រី ចេមស៍ ម៉ារ៉ាពី (James Marape) នៅពេលដែលសភារបស់ប្រទេសកោះប៉ាស៊ីហ្វិក បានបើកឡើងវិញ នៅ ថ្ងៃអង្គារនេះ ដែលជាសម័យប្រជុំដំបូង ចាប់តាំងពីកុបកម្មដ៏សាហាវ នៅក្នុងខែមករា អំឡុងពេលកូដកម្មរបស់នគរបាល។
ការបោះឆ្នោត មិនអាចធ្វើឡើង ក្នុងរយៈពេលមួយសប្តាហ៍ទៀត ក្រោមច្បាប់របស់សភា។ លោកម៉ារ៉ាពី បាននិយាយថា លោកមានទំនុកចិត្តថាលោកមានចំនួនគ្រាំទ្រ ដើម្បីយកឈ្នះលើញត្តិនេះ។
ប្រទេសកោះប៉ាស៊ីហ្វិកដ៏ធំបំផុតដែលមានទីតាំងរវាងអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង ណូវែលហ្គីណេ បានធ្វើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិកកាលពីខែឧសភា ហើយក៏ត្រូវបានបញ្ចុះបញ្ចូលសម្រាប់ទំនាក់ទំនងសន្តិសុខដោយដៃគូពាណិជ្ជកម្មចិនផងដែរ។
នៅក្នុងការអត្ថាធិប្បាយដំបូងរបស់ខ្លួនទៅកាន់សភាស្តីពីកុបកម្ម លោក ម៉ារ៉ាពី បានរិះគន់នគរបាលចំពោះចំណាត់ការធ្វើកូដកម្មជុំវិញបញ្ហាប្រាក់ខែ ហើយបាននិយាយថា ចៅក្រមនឹងត្រូវបានតែងតាំងឲ្យបើកគណៈកម្មការស៊ើបអង្កេតលើការដឹកនាំរបស់នគរបាល កាលពីថ្ងៃទី១០ ខែមករា។