
កាលពីថ្ងៃចន្ទថា អេហ្ស៊ីប បានពង្រឹងវត្តមានសន្តិសុខរបស់ខ្លួននៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា។
សាក្សីបាននិយាយថា ការពង្រឹងសន្តិសុខ និងការយាមល្បាតសន្តិសុខយ៉ាងតឹងរ៉ឹង ត្រូវបានគេឃើញនៅតាមព្រំដែន ជាពិសេសនៅតំបន់ឆ្លងកាត់រ៉ាហ្វា (Rafah) និងច្រក Kerem Shalom។
មន្ត្រីសន្តិសុខ បានប្រាប់សារព័ត៌មាន dpaថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយឡើងវិញសម្រាប់ការពង្រឹង បន្ទាប់ពីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបើកប្រតិបត្តិការយោធា នៅក្នុងទីក្រុងព្រំដែនរ៉ាហ្វា។
ប្រភពដដែល បាននិយាយថា ប្រតិបត្តិការថែទាំ កំពុងដំណើរការ ដើម្បីបង្កើនកម្ពស់របង និងពង្រឹងលួសបន្លា បន្ទាប់ពីមានការខូចខាតពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ឆ្លងកាត់។