
យានដ្រូនជាច្រើនគ្រឿងស្ថិតក្នុងរូបនិម្មិតនាគយក្សក្នុងក្រុងណាន់នីង និងក្រុងឆឹងទូ ដើម្បីស្វាគមន៍បុណ្យនិទាឃរដូវឬបុណ្យចូលឆ្នាំចិន។
ក្រុងឆឹងទូនៃខេត្ដស៊ីឈ័នស្ថិតនៅភាគខាងលិចប្រទេសចិន មានការបង្ហាញគួរឲ្យចាប់អារម្មណ៍មួយ ដែលមានការប្រមូលផ្ដុំទៅដោយយានដ្រូនរាប់ពាន់គ្រឿងបានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺននាក់ ជក់ចិត្ដនៅតាមលំនៅឋានរបស់ពួកគេ និងពីទីឆ្ងាយដោយមានការបង្កើតអោយមាននូវរបស់គំរូស្មុគស្មាញជាច្រើន ក្នុងនោះរួមមាន សត្វនាគ បក្សី ហើយសត្វខ្លាឃ្មុំផេនដាយក្ស ដើម្បីផ្ដល់នូវការជក់ចិត្ដ ហើយនិងបទពិសោធន៍ដែលគួអោយចាប់អារម្មណ៍សម្រាប់អ្នកទស្សនាគ្រប់រូប។
ផ្ទៃមេឃក្នុងទីក្រុងណាន់នីងនៃតំបន់ស្វ័យយ័ត ហ្គ័ងស៊ី ជ័ង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន ត្រូវបានបំភ្លឺដោយយានដ្រូន២០០០គ្រឿងដែលកំពុងបង្កើតជាសត្វនាគធំមួយ នៅចំថ្ងៃចូលឆ្នាំថ្មីឆ្នាំរោង ត្រូវនឹងថ្ងៃសុក្រ ដែលជាថ្ងៃចូលឆ្នាំចិន។
ការប្រារព្ធពិធីដ៏ពិសេសនេះ បានញ៉ាំងអោយថ្មីរបស់ជនជាតិចិននេះ ផ្ដល់នូវពរជ័យជាសាធារណៈសម្រាប់ការជួបជុំគ្រួសារ ហើយនិងសេចក្ដីសម្បូរសប្បាយ៕