
ក្រុមជនប៉ាឡេស្ទីននិយាយនៅថ្ងៃអង្គារនេះថា កងទ័ពអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុង Jenin ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ដោយបានធ្វើការឃាត់ខ្លួនបុរសជាច្រើននាក់ និងបំផ្លាញផ្ទះមួយខ្នង ។
យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានឡោមព័ទ្ធផ្ទះមួយខ្នងរបស់គ្រួសារលោក Walid Irshid ស្ថិតក្នុងភូមិ Sir ។ ជនប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានឃាត់ខ្លួន ។
កងទ័ពអ៊ីស្រាអែល និយាយថា ទាហានរបស់ខ្លួន បានឃាត់ខ្លួនជងសង្ស័យថាជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរកឃើញគ្រឿងផ្ទុះនៅក្នុងភូមិ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងាររ៉យទ័រ ឃើញសមាជិកសេវាកម្មសង្រ្គោះបន្ទាន់ប៉ាឡេស្ទីន និងក្រុមអ្នកស្រុកអង្កេតការខូចខាតផ្ទះរងការឆាបឆេះ ៕