
ប្រធានាធិបតីទួគី ថាយយីប អឺដូហ្កាន់បាននិយាយនៅថ្ងៃអង្គារនេះថា លោកបានជួបជាមួយប្រធានាធិបតីប្រទេសអារ៉ាប់រួម អេមៀរេតលោកម៉ូហាម៉េត ប៊ីន ហ្សាយេត អាល់ ណាហ៊ីយ៉ាន់ដោយឡែកនៃជំនួបកំពូល ដោឡែកក្នុងក្រុងឌុយបៃ។
សេចក្ដីរាយការបានអោយដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាពីទំនាក់ទំនងនយោបាយនិងសេដ្ឋកិច្ចទ្វេភាគី បញ្ហាសកល និងសង្រ្គាមរបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា។ លោកអឺដូហ្កាន់ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា គឺមិនអាចទទួលយកបានឡើយ ដោយបញ្ជាក់ថា សហគមន៍អន្ដរជាតិ ចាំបាច់ត្រូវចាត់វិធានការដើម្បីបញ្ឈប់ភាគីអ៊ីស្រាអែល៕