
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock នៅថ្ងៃអង្គារ (ទី១៣ ខែកុម្ភៈ) នេះ បាននិយាយថា ប្រទេសរបស់លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រកាសរបស់អ៊ីស្រាអែល ដែលថា ខ្លួនកំពុងរៀបចំផែនការវាយលុកយោធាដ៏ធំនៅទីក្រុង Rafah។
នៅឯសន្និសីទសារព័ត៌មានជាមួយរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន ក្នុងរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់ លោកស្រីបាននិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រកាសរបស់រដ្ឋាភិបាលអ៊ីស្រាអែលអំពីប្រតិបត្តិការយោធាជើងគោកដ៏ធំ នៅទីក្រុង Rafah»។
លោកស្រីបានប្រាប់ថា៖ «ពិតមែនហើយ វាគឺច្បាស់លាស់ប្រាកដណាស់ ដែលថា នៅក្នុងទីក្រុង Rafah ក៏មានបណ្តាញដ៏ធំមិនធម្មតាផងដែរនៃអង្គការភេរវករម៉ាស»។ តែលោកស្រីសង្កត់ធ្ងន់បន្ថែមថា អគារតាំងទីលំនៅរបស់អ៊ីស្រាអែល គឺ «ខុសច្បាប់» និងជាឧសគ្គដល់ដំណោះស្រាយរដ្ឋ២៕