មនុស្ស​ ៣​នាក់​ស្លាប់ និង​ ១១៣​នាក់​បាត់​ខ្លួន​ដោយសារ​បំណាក់​ដី​នៅ​ប្រទេស​ជប៉ុន​

2021/07/05 06:03:16 pm        510

ជប៉ុន៖ ក្រុមការងារ​ជួយសង្គ្រោះ​ក្នុង​ខេត្ត Shizuoka ប្រទេស​ជប៉ុន​ភាគ​កណ្ដា​ល កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​បាត់​ខ្លួន ​ដោយសារ​បំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ​កាលពី​ចុង​សប្ដាហ៍​នេះ​។​ អភិបាលក្រុង Atami ដែលជា​ទីក្រុង​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​នេះ​និយាយ​ថា​ មនុស្ស ១១៣​នាក់​នៅតែ​បាត់​ខ្លួន​នៅឡើយ​។​

មុន​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​បញ្ជូន​ទារក​ដែល​រុំ​ក្នុង​ក្រណាត់ ​ឲ្យ​ទៅ​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ដោយ​យកចិត្តទុកដាក់​។ ទារក ​និង​ម្តាយ​របស់​នាង​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ពី​អគារ​មួយ​ដែល​ជា​ន់ទី១ បាន​កប់​ក្នុង​ល្បប់​។ អ្នក​ទាំងពីរ​មិនបាន​រង​របួស​ធ្ងន់ធ្ង​រ​ទេ​។​ ក្រុម​មន្ត្រី​ខេត្ត​និយាយ​ថា ​ល្បប់​លាយ​ជាមួយ​ទឹកបាន​ហូរ​កួច​នាំ​ផ្ទះ ​និង​អគារ​យ៉ាងតិច​ចំនួន ១៣០​ខ្នង​នៅ​ទីក្រុង Atami កាលពី​ថ្ងៃ​សៅរ៍​។ មនុស្ស ២២​នាក់​ដែល​ជាប់​នៅ​ក្នុង​ទឹកជំនន់​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាលពី​ចុង​សប្តាហ៍​។

មនុស្ស ៣នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​។​ ក្រុម​មន្ត្រី​និយាយ​ថា ​មនុស្ស​ចំនួន ២១៥​នាក់​រស់​នៅ​ក្នុង​តំបន់​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​។​ ពួក​គេ​បាន​បញ្ជាក់​ពី​ទីកន្លែង​របស់​មនុស្ស​ចំនួន ១០២​នាក់ ​ហើយ​កំពុង​ធ្វើការ​ដើម្បី​ស្វែងរក​ទីតាំង​អ្នក​ដែល​នៅ​សល់​ផេង​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm