ពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្នុងខែដំបូងឆ្នាំនេះមានទំហំទឹកជាង ១ ១៥០ លានដុល្លារ

2024/02/14 05:21:14 pm        307

ការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិន ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់ជាង ១១៥០ លានដុល្លារអាមេរិក កើនឡើងជាង ១៨ ភាគរយ ស្របពេលការនាំចេញ និងនាំចូល មាន​កំណើនល្អប្រសើរ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ។

ជុំវិញការធ្វើការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងចិនពីមួយឆ្នាំទៅមួយឆ្នាំឃើញថា មាន​កំណើន​កើន​ឡើង​ជាលំដាប់ ទោះបី ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មិនមាន​សម​តុល្យ​ក៏​ដោយ តែជាការចូលរួមចំណែកផ្គត់ផ្គង់ដល់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសការ បង្កើន​ចំណូល​ជាតិ តាមរយៈការអនុវត្តពន្ធនាំចូលរបស់កម្ពុជា។

ជាក់ស្តែង​ការ​ធ្វើការធ្វើពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ ក្នុងខែដំបូងឆ្នាំ ២០២៤ នេះ បើ​តាម​របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ មានចំនួនទឹកប្រាក់ជាង ១ ១៥០ លាន​ដុល្លារ​អាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១២១ លានដុល្លារអាមេរិក កើន​ឡើង​ប្រមាណ ៥០ ភាគរយ, ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជាមានទឹកប្រាក់ជាង ១ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង ១៥ ភាគរយ បើធៀបរយៈពេលដូច គ្នាឆ្នំា ២០២៣ ។

ជុំវិញ​កាធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន, ថ្មីៗនេះ អ្នកឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជារំពឹងថា ការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា-ចិន នឹងមានកំណើនកើនឡើងបន្តបន្ទាប់ទៀត។ មិនតែប៉ុណ្ណោះ, កម្ពុជាអាចទាក់ទាញវិនិយោគិនចិនបានកាន់តែច្រើន ដើម្បីផលិត និងកែច្នៃ នាំ​ចេញ​ទៅ​កាន់​ប្រទេសរបស់ខ្លួន និងប្រទេសដ៏​ទៃ​ទៀត​ស្រប​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​ក្លាយ​ជា​មិត្ត​ត្បូង​ពេជ្រ ជាពិសេសក្នុងឆ្នាំ ២០២៤ នេះ គឺជាការផ្លាស់ប្តូរនូវរបត់គោលនយោបាយថ្មីមួយទៀត នៃ​ការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរ ដែលនឹងធ្វើឲ្យ មានទាំង​កំណើន​ទេសចរណ៍ និងការនាំចេញមានការកើនឡើងជាដើម៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm