គ្រូបង្រៀនរាប់លាននាក់ក្នុងប្រទេសចិន ប្រឈមការបាត់បង់ការងារ ដោយសារអត្រាកំណើតធ្លាក់ចុះ

2024/02/14 06:12:52 pm        106

ប្រទេសចិនប្រឈមអតិរេកគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១,៥លាននាក់ និងគ្រូបង្រៀនកម្រិតមធ្យមចំនួន ៣៧០.០០០ នាក់នៅឆ្នាំ២០៣៥។

កំណើតរបស់ទារកទើបនឹងកើតនៅក្នុងប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧ ខណៈចំនួនសិស្សថ្នាក់មត្តេយ្យបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជិតពីរទសវត្សរ៍ក្នុងឆ្នាំ ២០២១ ។

ចាត់ទុកជាមួយក្នុងចំណោម“ចានបាយដែក” របស់ប្រទេសចិន ការបង្រៀននៅតែជាជម្រើសដ៏ច្រើនសម្រាប់ជនជាតិចិនដែលជាអ្នកស្វែងរកការងារធ្វើ នៅក្នុងយុគសម័យនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច។

ប៉ុន្តែពួកគេអាចស្វែងរកសុវត្ថិភាពការងារដែលមិនសូវមានការធានា ដែលត្រូវបានតំណាងដោយគោលគំនិតចានឆ្នាំងដែកក្នុងឆ្នាំខាងមុខ ខណៈការថយចុះនៃអត្រាកំណើត កំពុងមានសន្ទុះខ្លាំង នាំឱ្យគ្រូបង្រៀនមានអតិរេក ហើយមនុស្សរាប់លាននាក់រំពឹងថានឹងបាត់បង់ការងារក្នុងរយៈពេល១០ ឆ្នាំខាងមុខ។

ខណៈការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអ្នកចូលនិវត្តន៍ ហើយចំនួនទារកទើបនឹងកើតធ្លាក់ចុះ ប្រទេសចិនកំពុងឆ្លងកាត់ការផ្លាស់ប្តូរប្រជាសាស្រ្តដែលមានផលប៉ះពាល់យ៉ាងទូលំទូលាយ រួមទាំងកំណើនសេដ្ឋកិច្ចយឺត និងប្រព័ន្ធសន្តិសុខសង្គមដែលមានភាពតានតឹង។

ចំនួនទារកទើបនឹងកើតនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៧មក ទន្ទឹមនឹងអត្រាកំណើត បានធ្លាក់ចុះជាង៥០០.០០០ នាក់កាលពីឆ្នាំមុន ដល់ជាង ៩ លាននាក់បន្តិចបន្តួច។

លោកជូចាវហ៊ុយ (Chu Zhaohui) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅបណ្ឌិតសភាវិទ្យាសាស្ត្រអប់រំជាតិចិនបាននិយាយថា ខណៈមានសិស្សកាន់តែតិច គ្រូបង្រៀននឹងជៀសមិនរួចពីការកាត់បន្ថយនៅសាលារៀនក្នុងរយៈពេលជាក់លាក់មួយ ឬតំបន់ជាក់លាក់ណាមួយនោះឡើយ៕


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm