ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយដល់បុគ្គលិក កម្មករ ផ្នែកប្រមូលសំរាម និងប្រកាសទិវាជាតិនៃទីក្រុងស្អាត

2024/02/14 06:13:25 pm        265

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្តេចយាងជា​ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់​បំផុត​សួរសុខទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​ទីក្រុង​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ប្រកាស​ទិវាជាតិ នៃទីក្រុងស្អាត។

ក្នុងព្រះរាជពិធីដែលធ្វើនៅកោះនរា នាព្រឹកថ្ងៃទី១៤កុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃ​គណៈ​អភិបាលរាជធានីភ្នំពេញបានថ្វាយរបាយការណ៍ដោយគូស បញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋបាល​រាជ​ធានីភ្នំពេញ មានភាពល្អប្រសើរ ធ្វើការងារ​គ្រប់គ្រង និង​អភិវឌ្ឍន៍​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ដ ព្រមទាំងថែរក្សាអនាម័យ បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេល ដែល​រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ លើការងារគ្រប់គ្រង សំរាមសំណល់រឹង ទៅទូទាំង​ប្រទេសក្នុង​នោះ​នៅ​រាជ​ធានីភ្នំពេញ បានរៀបចំនីតិវិធី ដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ ដោយ​បាន​ជ្រើស​រើស បានក្រុមហ៊ុនចំនួន៣ ដើម្បីផ្ដល់ សេវាប្រមូល និងដឹកជញ្ជូនសម្រាម ក្នុងរាជធានី ។

ក្រុមហ៊ុនទាំង៣ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ដោយ​ទទួល​បានការសាទរ តម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានថា ផ្ដល់សេវាមាន​គុណភាព​ល្អ​ប្រសើរ​ជាង​មុន​ មានមធ្យោបាយ សំភារៈប្រើប្រាស់ថ្មីទំនើប ចំនួនបុគ្គលិក កម្មក​រ​ឆ្លើយ​តប​ទៅ​នឹង​ទំហំ​ការងារ​។ទោះជាយ៉ាងណា នៅមានបញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទុក​ដាក់​សំរាម​មិន​ទាន់​បាន​ត្រឹមត្រូវដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បាន​សព្វ​ព្រះរាជ​ហឫទ័យ រីករាយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​សួរ​សុខទុក្ខ និង​ប្រោស​ប្រទាន​ព្រះរាជ​អំណោយដល់បុគ្គលិក កម្មករផ្នែកប្រមូលសំរាម និង​សំអាត​ទីក្រុង​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រកាសទិវាជាតិនៃទីក្រុងស្អាតនៅថ្ងៃនេះ។

ជាមួយ​នឹងការនាំមកនូវ ព្រះរាជបណ្ដាំផ្ញើ សួរសុខទុក្ខនិងសេចក្តីនឹករលឹក ដ៏ជ្រាល​ជ្រៅបំផុត និង​ពរជ័យ​ដ៏​មហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុតជូនឯកឧត្តម លោកជំទាវ លោកលោកស្រី បងប្អូន កម្មករ កម្មការនី​ទាំង​អស់​ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យដែលរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីការរីកចម្រើន រួមទាំង​សកម្មភាព នៃ​ការចូលរួមរបស់បងប្អូនកម្មករ កម្មការនីផ្នែកប្រមូល​សំរាម​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​បាន​ខិតខំចូលរួមសំអាតទីក្រុងបានយ៉ាងល្អថែរក្សាភាពស្អាតទីក្រុងជាពិសេស ក្នុង​ស្ថានភាព​រីក​ចម្រើនក្នុងរាជធានីភ្នំពេញ។ ព្រះអង្គបានគូសរំលេចថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី២៧ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិទីក្រុងស្អាត សំដៅ​រួម​ចំណែក​បំផុស និង​លើក​ទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ព្រមទាំង​ជំរុញ និង​យក​ចិត្ត​ទុកដាក់​ខ្ពស់ក្នុ​ងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការប្តូរនូវបដិសណ្ឋារ​កិច្ចល្អដែ​ល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើនរបស់សង្គមជាតិ។ ទីក្រុង​ស្អាត ផ្សា​ភ្ជាប់​ទៅ​នឹង​ទី​ក្រុងឆ្លាត ដែលមានភាពទាក់ទាញ មានលក្ខណៈប្រកួតប្រជែងទាំងសេដ្ឋកិច្ចបរិស្ថាន ប្រកប​ដោយ​ចីរភាព និងការទទួលខុសត្រូវ ដើម្បីលើកកម្ពស់គុណភាពរស់នៅ របស់ប្រជាជន​ប្រកប​ដោយ​សុខ​មាលភាព សុខភាព សន្តិសុខ វិបុលភាព និងផ្តល់ភាពកក់ក្តៅដល់​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ ជាពិសេសបំផុសឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋ​គ្រប់​រូប​តាមរយៈការ​ពង្រឹង​ការ​អនុវត្តនូវផែនការទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

ក្រោម​ការដឹកនាំ ដ៏វៃឆ្លាតប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្នុង​ការ​ប្រតិបត្តិការ​ងារ​ដ៏ល្អ​ប្រពៃ និង​ប្រកប​ដោយ​នយោបាយ​ដ៏​ថ្លៃថ្លា រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិយើងទាំង ទីក្រុងនិងជនបទ ទទួល បាន​សេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍ ចម្រើន​លូត​លាស់​លើ​គ្រប់​វិស័យ​ និង​បាន​កោត​សរសើរ​ដល់​អភិបា​លរា​ជធានីភ្នំពេញដែលបានចូលរួមចំណែកដឹកនាំកែលម្អសោភណ្ឌភាព ទីក្រុងភ្នំពេញ​ឲ្យ​មាន​ភាពស្រស់បំព្រងល្អស្អាត តាមគោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​នានា​របស់​រាជរដ្ឋាភិបាល​។

ព្រះករុណាបាន អំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងបងប្អូន ជនរួមជាតិទាំងអស់ សូមចូល​រួម​ឲ្យ​បាន​ផុល​ផុស​ក្នុង​ស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា បរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីយ​ដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជា​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ជាពិសេសការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ជាផ្លូវការ ជា​មិត្តភាព​ជាមួយប្រទេសកម្ពុជា៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm