លោក Biden រិះគន់ការអត្ថាធិប្បាយពីគ្រោះថ្នាក់សម្ព័ន្ធណាតូរបស់លោក Trump ដោយបញ្ជាក់ពីតម្រូវការថវិការបស់អ៊ុយក្រែន

2024/02/14 06:16:17 pm        161

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ ថ្ងៃទី១៣ ខែកុម្ភៈ បានរិះគន់ការអត្ថាធិប្បាយរបស់អ្នកកាន់តំណែងមុនរបស់លោកគឺលោក Donald Trumpលើសម្ព័ន្ធយោធាណាតូ ដោយនិយាយថាពួកគេបានបង្កើនភាពជាប់គាំងសម្រាប់សភាក្នុងការអនុម័តការផ្តល់មូលនិធិថ្មីគាំទ្រអ៊ុយក្រែន។

លោក Biden បានហៅការអត្ថាធិប្បាយរបស់លោក Trump ថា "គ្រោះថ្នាក់" និង "មិនមែនអាមេរិក" ថា នឹងមិនចង់ការពារសមាជិកណាតូពីការវាយប្រហារនាពេលអនាគតពីប្រទេសរុស្ស៊ីទេ ប្រសិនបើការរួមចំណែករបស់ប្រទេសទាំងនោះចំពោះសម្ព័ន្ធភាពការពារជាតិនេះ មានភាពយឺតយ៉ាវ។

នៅឯសេតវិមាន គណបក្សប្រជាធិបតេយ្យបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោក Trump កាលពីចុងសប្តាហ៍ ដោយចោទសួរអំពីឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រសមាជិកនៃសម្ព័ន្ធការពារលោកខាងលិច ប្រសិនបើពួកគេត្រូវបានរងការវាយប្រហារ។

លោក Biden បាននិយាយថា ការអត្ថាធិប្បាយរបស់លោក Trump រុញឱ្យស្ថានការណ៍កាន់តែបន្ទាន់ដែលសភាអនុម័តសំណើផ្តល់មូលនិធិដែលជាប់គាំងជាយូរមករបស់លោកដើម្បីគាំទ្រការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

លោកបាននិយាយថា ភាពជាប់គាំងស្ថិតកម្រិតខ្ពស់ស្រាប់រួចទៅហើយសម្រាប់សន្តិសុខអាមេរិក មុនពេលច្បាប់នេះត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាកាលពីយប់មិញ។ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ឧបសគ្គៈទាំងនោះបានកើនឡើង ហើយនោះក៏ដោយសារតែអតីតប្រធានាធិបតីរូបនេះ បានបញ្ជូនសញ្ញាដ៏គ្រោះថ្នាក់ និងគួរឱ្យភ្ញាក់ផ្អើលដែលស្មានមិនដល់របស់អាមេរិកទៅកាន់ពិភពលោក។

កាលពីថ្ងៃសៅរ៍ លោក Trump មកពីគណបក្សសាធារណរដ្ឋបានត្អូញត្អែរអំឡុងការប្រមូលផ្ដុំនយោបាយនៅរដ្ឋ South Carolina អំពីអ្វីដែលលោកហៅថាការបង់ប្រាក់ "ខុសឆ្គង" ដោយសមាជិកណាតូ ហើយបានរំលឹកឡើងវិញនូវអ្វីដែលលោកបាននិយាយថា ជាការសន្ទនាអតីតកាលជាមួយប្រមុខនៃប្រទេសធំមួយ អំពីលទ្ធភាពនៃការវាយប្រហារពីប្រទេសរុស្ស៊ី៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm