សិស្សានុសិស្សរាប់រយនាក់នៃបណ្តាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ និងកំពង់ស្ពឺ​ បានសិក្សាស្វែងយល់ប្រវត្តិសាស្រ្តនៅវិមាន ឈ្នះ ឈ្នះ

2024/02/14 06:29:07 pm        707

សិស្សានុសិស្សរាប់រយនាក់ មកពីបណ្តាវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បាននាំគ្នាទៅទស្សនកិច្ច នៅវិមានឈ្នះ ឈ្នះ ដើម្បី​ស្វែង​យល់បន្ថែម ពីដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះខណៈវិមាននេះបា​​ន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សិក្សាដ៏មានសារសំខាន់សម្រាប់សិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រជាតិ និងរបត់ដឹកនាំ​ប្រទេស​កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រសិទ្ធនាម​«សារមន្ទីរ​តេជោ​សន្តិភាព​» Techo Peace Museum ដោយសារមន្ទីរនេះស្ថិតនៅក្នុងវិមានឈ្នះ ឈ្នះ ដែល​បាន​រួម​ចំណែក​ផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់ គណៈប្រតិភូជាតិ និងអន្តរជាតិ ក៏ដូចជា​សាធារណ​ជន ទាក់ទងនឹងដំណើរជាតិកម្ពុជា ពិសេសពាក់ព័ន្ធ​នឹង​ជីវិត​ដឹក​នាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន តាំងពីចំណុចចាប់ផ្ដើមនាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និង​ដំណើរ​អនុវត្ត​នយោបាយឈ្នះ ឈ្នះ នាំឲ្យមានការបញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ១៩៩៨ ឈានដល់ការអភិវឌ្ឍបង្កើតសមិទ្ធផល​លើ​គ្រប់វិស័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

 «សារមន្ទីរតេជោសន្តិភាព»នេះបានផ្ទុកនូវរាល់ឯកសារទាំងអស់ទាក់ទងនឹងនយោបាយឈ្នះ ឈ្នះ ដែលជានិមិត្តរូបឲ្យការបង្រួបបង្រួមជាតិ និងបិទបញ្ចប់នូវភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជា ហើយបាននាំកម្ពុជាមាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ព្រមទាំង​មាន​ការអ​ភិវឌ្ឍ​រហូតដល់សព្វថ្ងៃនេះ។

«សារមន្ទីរតេជោសន្តិភាព»នេះ នឹងផ្តល់ព័ត៌មានកាន់តែពិស្តារបន្ថែមទៀតទាក់ទិន​នឹង​នយោបាយ​ឈ្នះ ឈ្នះ និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនទៀតដូចជារូបគំនូរ និងរូបថត ស្តីពីប្រវត្តិ​នៃ​ទិវា​ចងចាំ​ដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងសម្ភារៈផ្សេងៗ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចជា រថយន្ត វិទ្យុ ទូរដាក់សំភារៈ ដែលបានប្រើប្រាស់កាលពីទស្សវត្សទី៧០ រហូតមក​ដល់​ទស្សវត្ស​ទី៨០ និង បង្ហាញពីភូមិសាស្ត្រនៃការអនុវត្ត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងយោធភូមិភាគទី៣ ទី៤ និងទី៥ ក៏ដូចជាតំ​បន់​សមិទ្ធផល​បង្ហាញ​ពី​សមិទ្ធផល​សំខាន់ៗ​របស់ជាតិ ដំណើរការសាងសង់វិមានឈ្នះ ឈ្នះ និងសកម្មភាពរបស់កងទ័ពមួកខៀវកម្ពុជានៅក្នុងបេសកកម្ម ថែរក្សាសន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​។

ក្រោយសម្ពោធ​ដាក់​ឲ្យដំណើរការមានប្រតិភូជាតិ និងអន្តរជាតិ ជិតពីរលាននាក់ហើយ ដែលបានទៅ ទស្សនកិច្ច និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តពិត​នៅវិមាន​ជា​ប្រវត្តិសាស្រ្ត​មួយ​នេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm