ប្រមុខហេសបូឡា៖ ការបាញ់ផ្លោងលើអ៊ីស្រាអែល នឹងបញ្ឈប់បាន លុះត្រាតែ ការឈ្លានពានលើហ្កាហ្សាត្រូវបានបញ្ចប់

2024/02/14 06:43:15 pm        187

ប្រមុខក្រុមហេសបូឡាហ៍នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ផ្លោងឆ្លងព្រំដែនរបស់ក្រុមប្រដាប់អាវុធរបស់ខ្លួនចូលទៅក្នុងប្រទេសអ៊ីស្រាអែល នឹងបញ្ចប់ នៅពេលដែល «ការឈ្លានពាន»របស់អ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សាស្ទ្រីប ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងការទូតរហូតមកទល់ពេលនេះ ដើម្បីនាំមកនូវការបញ្ឈប់អរិភាពនៅតាមព្រំដែននៃប្រទេសលីបង់ ហាក់ដូចជាផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែលតែប៉ុណ្ណោះ។

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នាជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន គឺក្រុមហាម៉ាស ដែលបានបើកការវាយលុកឆ្លងព្រំដែនពីតំបន់ហ្កាហ្សាស្ទ្រីបចូលទៅក្នុងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលត្រូវបានរងការវាយប្រហារដ៏ធ្ងន់ធ្ងររបស់អ៊ីស្រាអែលតាមផ្លូវគោក តាមអាកាស និងសមុទ្រ។

លោក សាយយីដ ហាសាន ណាស្រាលឡា ( Sayyed Hassan Nasrallah) បាននិយាយថា ក្រុមរបស់លោក នឹងបញ្ឈប់ការបាញ់ប្រហាររបស់ខ្លួន ប្រសិនបើបទឈប់បាញ់ពេញលេញមួយ ត្រូវបានឈានដល់សម្រាប់តំបន់ហ្កាហ្សា។

លោកបានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «នៅថ្ងៃនោះ នៅពេលដែលការបាញ់ប្រហារ ឈប់នៅតំបន់ហ្កាហ្សា យើងនឹងបញ្ឈប់ការបាញ់ប្រហារ នៅភាគខាងត្បូងដែរ» ។

លោកបាននិយាយថា «គណៈប្រតិភូ» បរទេសជាច្រើន បានធ្វើដំណើរទៅកាន់ទីក្រុងបេរូត (Beirut) ជាមួយនឹង «សំណើ» ដើម្បីបញ្ចប់អរិភាព នៅ ប្រទេសលីបង់ភាគខាងត្បូង ប៉ុន្តែបានបញ្ជាក់ថា ពួកគេហាក់ដូចជា «មានគោលដៅតែមួយប៉ុណ្ណោះគឺ សន្តិសុខរបស់អ៊ីស្រាអែល ការការពារអ៊ីស្រាអែល»។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង អង់គ្លេស និងប្រទេសផ្សេងទៀត បានធ្វើដំណើរទៅកាន់ប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងការកិច្ចប្រឹងប្រែង ដើម្បីធ្វើឲ្យមានភាពស្ងប់ស្ងាត់ដល់ព្រំដែននេះ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm