សមាគមអប់រំសីលធម៌អន្តរជំនាន់ចុះអប់រំសិស្សពីសីលធម៌ គុណធម៌ និងក្ដីស្រឡាញ់ក្នុងថ្ងៃ១៤ កុម្ភៈ

2024/02/14 07:43:51 pm        174

សមាគមអប់រំសីលធម៌អន្តរជំនាន់ បានជ្រើសរើសថ្ងៃទី ១៤ កុម្ភៈ ថ្ងៃទិវានៃក្ដីស្រឡាញ់ ដើម្បី​ចុះអប់រំសិស្សពីសីលធម៌ គុណធម៌ និងក្ដីស្រឡាញ់ដល់សិស្សានុសិស្ស ដើម្បី​ឱ្យ​សិស្ស​បាន​យល់​ច្បាស់ពី ទិវានៃក្ដីស្រឡាញ់ បញ្ចប់ការយល់ខុសពីអត្ថន័យនៃទិវានេះ និងអប់រំ​ឱ្យពួក​គេ​ក្លាយ​ជា​សិស្ស​គំរូ បុគ្គលគំរូសម្រាប់សង្គមជាតិ។

សមាគមអប់រំសីលធម៌អន្តរជំនាន់ ក្រោមការដឹកនាំដោយ លោក ឈួរ សុបញ្ញា នាយក​ប្រតិបត្តិ​សមាគម​អប់រំ​សីលធម៌អន្តរជំនាន់ និងមានការចូលរួមពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បាន​រៀបចំ​កម្មវិធីអប់រំសីលធម៌ ក្រោមប្រធានបទ «បណ្ដុះគុណធម៌ បន្តក្ដីស្រឡាញ់»។ កម្មវិធី​នេះ​រៀប​ចំ​ឡើង​នៅទីតាំងសហគមន៍ដាអ៊ីល ដែលស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជាការស្របគ្នានឹងទិវានៃក្ដីស្រលាញ់ លោក ឈួរ សុបញ្ញា ជានាយក​ប្រតិបត្តិ​សមាគម​អប់រំ​សីលធម៌​អន្តរជំនាន់ លើកឡើងថា ថ្ងៃទី ១៤ កុម្ភៈពុំមែនជា​ថ្ងៃ​ត្រូវលះបង់​ធ្វើ​អ្វី​ដែល​ខុស​ប្រាស​ចាក​ពី​ប្រពៃណីជាតិខ្មែរនោះទេ។ លោកប្រាប់ទៅសិស្សថា ថ្ងៃទី ១៤ កុម្ភៈ ជាថ្ងៃសិក្សា និង​បំពេញ​ការងារ​ជា​ធម្មតាប៉ុណ្ណោះ។ លោកបានណែនាំឱ្យសិស្សត្រូវរៀនពីសីលធម៌ គុណធម៌ ប្រឹង​ប្រែង​រៀន​សូត្រ ដើម្បីក្លាយជាកូនល្អ សិស្សគំរូ និងជាជនគំរូសម្រាប់សហគមន៍។ លោក​ក៏​បាន​ថ្លែង​អំណរគុណដល់សហគមន៍ ដាអ៊ីល ដែលបានបន្តជួយដល់​កុមារ​ងាយ​រង​គ្រោះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះផងដែរ។

ក្នុងឱកាសដដែលនេះ លោក ជាម សុជាតិ អគ្គលេខាធិការ នៃសមាគមអប់រំសីលធម៌អន្តរជំនាន់ លើក​ឡើងដែរថា ទិវានៃក្ដីស្រឡាញ់ ពុំមែនជាថ្ងៃបុណ្យសង្សារនោះទេ តែវាជាថ្ងៃដែល​ត្រូវ​សម្ដែង​ការ​ស្រឡាញ់ ទៅកាន់ និងការដឹងគុណចំពោះមនុស្សជុំវិញ អាចជា ឪពុកម្ដាយ គ្រូបង្រៀន សាច់ញាតិ បងប្អូន សហគមន៍ និងប្រទេសជាតិ។

លោក​បន្តថា សកម្មភាពដែលគួរប្រតិបត្តិសម្រាប់ថ្ងៃនៃទិវានៃក្ដីស្រឡាញ់នេះ អាចជា​ការ​បរិភោគ​អាហារ​ជុំ​គ្រួសារ ការទិញសៀវភៅជូនពួកគាត់ ការជូនពួកគាត់ដើរលេងកម្សាន្ត ជូនពួក​គាត់​ធ្វើ​បុណ្យ​កុសល្យរួមគ្នា ចែកទានដល់ង្នកក្រខ្សត់ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ជួបជុំសាច់ញាតិ បងប្អូន ឬក៏ធ្វើសកម្មភាពចូលរួមសម្អាត និងថែរក្សាបរិស្ថាន ជាដើម៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm