រដ្ឋមន្រ្តីកសិកម្មអំពាវនាវពលរដ្ឋ ងាកមកគាំទ្រផលិតផលខ្មែរឲ្យបានច្រើន ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤កុម្ភៈ

2024/02/14 08:36:31 pm        214

នេះជាទីលើកទី២ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធីការដាក់តាំង និង​លក់នូវបន្លែអាហារសុវត្ថិភាព សិរីរាង្គ ដើម្បី​ផ្តល់​ជូន​សេចក្តី​ស្រឡាញ់​ផ្នែក​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈការគិតគូលើសុវត្ថិភាពចំណីអាហារ ក្នុងឱកាសទិវា​នៃក្តីស្រឡាញ់​ ១៤កុម្ភៈ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា នៅក្នុង​ឱកាសបុណ្យនៃក្តីស្រឡាញ់នេះ ការលក់ផលិត​ផល​ខ្មែរ​មាន​ការ​វេច​ខ្ចប់​យ៉ាង​ស្រស់​ស្អាត​ សម្រាប់​ជា​អំណោយជូនមនុស្សជាទីស្រឡាញ់ គឺពិតជាស័ក្តិសម និងបង្ហាញពីទឹកចិត្ត​យ៉ាង​ធំធេង​ណាស់ ព្រមទាំងផ្តល់នូវសុខភាពល្អដល់អ្នកមានគុណ មិត្តភក្តិ និងមនុស្សជា​ទីស្រឡាញ់​ផង​ដែរ​។ ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួ​ម​គាំទ្រ​ផលិតផល​របស់​ខ្មែរ​ឲ្យ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែអាហារសុវត្ថិភាព និងសិរីរាង្គ ដល់​អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នា តាមរយៈការគិតគូលើសុវត្ថិភាពចំណីអាហារ។

ក្រុមអាជីករដែលចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងស្រដៀងគ្នាថា ការលក់​បន្លែ​សុវត្ថិភាព​ក្នុង​ឱកាស​ទិវាក្តីស្រឡាញ់នេះ ពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាជន ព្រោះពួកគេអាច​ទិញ​បន្លែល្អៗ​ជូន​អ្នក​មានគុណ និងមនុស្សជាទីស្រឡាញ់ ជាពិសេសបាន​ជួយ​ឱ្យពួ​ក​គេទទួល​បាន​នូវ​សុខ​ភាព​ល្អផ​ង​ដែរ។ អាជីករទាំងនេះ សង្ឃឹមទៀតថា នឹងមានការលក់បែបនេះនាឱកាសក្រោយៗទៀត ដើម្បី​ជួយដល់ប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ថ្ងៃ១៤កុម្ភៈ គឺជាទិវានៃសេចក្តីស្រឡាញ់ ឬថ្ងៃ Valentine‘s Day។ ក្តីស្រឡាញ់​សម្រាប់​ថ្ងៃ​នេះ មិនមែនផ្តោតសំខាន់តែទៅលើគូសង្សារប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញ​ក្តី​គោរព​ស្រឡាញ់​ចំពោះ​ឪពុកម្តាយ ក្រុមគ្រួសារ គ្រូបង្រៀន អ្នកមានគុណ និងសាច់ញាតិមិត្តភ័ក្តិ​ជាដើម​៕​ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm