មនុស្សម្នាក់ស្លាប់ ដោយសារអាកាសធាតុដ៏អាក្រក់នៅអូស្ត្រាលី ដែលបណ្ដាលឱ្យដាច់ភ្លើង និងបង្កចំហេះព្រៃ

2024/02/14 08:58:24 pm        95

អ្នកស្រុករាប់សែននាក់នៅទូទាំងរដ្ឋ វីកតូរៀ (Victoria) របស់អូស្ត្រាលី នៅតែមិនមានថាមពលប្រើប្រាស់ នៅថ្ងៃពុធ (១៤ កុម្ភៈ) នេះបន្ទាប់ពីអាកាសធាតុដ៏អាក្រក់បានបំផ្លាញខ្សែបញ្ជូនថាមពល និងបានបង្កជាចំហេះព្រៃ ដែលបណ្តាលឱ្យអ្នកពន្លត់អគ្គិភ័យប្រាំនាក់រងរបួស និងមនុស្សម្នាក់ស្លាប់។

ខ្យល់បក់យ៉ាងខ្លាំងកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ) បានបង្ខំឱ្យខ្សែបញ្ជូនថាមពលខូចខាត ដោយធ្វើឱ្យម៉ាស៊ីនភ្លើងដាច់នៅស្ថានីយ៍ថាមពល។ ការដាច់ចរន្តអគ្គិសនីនេះបានប៉ះពាល់ដល់លំនៅឋានកន្លះលានកន្លែង ដែលជាតួលេខដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ វីកតូរៀ។

អាជ្ញាធរបាននិយាយថា បុរសម្នាក់បានស្លាប់ដោយសារបំណែកកម្ទេចកម្ទីដ៏ធំធ្លាក់ត្រូវ នៅភាគខាងត្បូងនៃរដ្ឋ។ សេវារថភ្លើងនៅលើផ្លូវទៅកាន់ក្រុង មែលប៊ឺន (Melbourne) មួយចំនួនត្រូវបានផ្អាក ហើយយ៉ាងហោចណាស់សាលារៀន ១០ កន្លែងនិងមជ្ឈមណ្ឌលថែទាំកុមាររាប់សិបកន្លែងទៀតត្រូវបានបិទ។

នៅភាគខាងលិចនៃរដ្ឋនេះ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រយុទ្ធទប់ទល់នឹងចំហេះព្រៃចំនួនបីកន្លែងដែលឆាបឆេះដោយសារភ្លើងផ្គររន្ទះកាលពីថ្ងៃអង្គារ។ ការិយាល័យអាកាសធាតុរបស់ប្រទេសអូស្ត្រាលី បានព្យាករណ៍ពីស្ថានភាពធូរស្រាលជាងមុននៅថ្ងៃពុធនេះ ជាមួយនឹងសីតុណ្ហភាពធ្លាក់ទាបដល់ពាក់កណ្តាល ២០ អង្សាសេ និងខ្យល់បក់ក្នុងល្បឿនមធ្យម ប៉ុន្តែបានព្រមានថាហានិភ័យមិនទាន់ចប់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm