អង្គការជំនួយសង្គ្រោះបន្ទាន់របស់UN OCHA បាននិយាយថា អង្គការសហប្រជាជាតិ នឹងមិនចូលរួមក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំពីទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃហ្កាហ្សាស្ទ្រីបនោះទេ។

អ៊ីស្រាអែល បានស្នើឲ្យមានការសាងសង់ទីក្រុងតង់យ៉ាងទូលំទូលាយសម្រាប់ប្រជាជន ដែលត្រូវបានជម្លៀសចេញបន្ថែមទៀតនៅភាគខាងជើងក្រុងរ៉ាហ្វា នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកដែលបានដកស្រង់សម្តីមន្ត្រីអេហ្ស៊ីប។

អ្នកនាំពាក្យ OCHA លោក Jens Laerke បានប្រាប់សារព័ត៌មាន dpa កាលពីថ្ងៃអង្គារថា៖«យើងមិនមានទំនាក់ទំនងផ្លូវការណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលអំពីរឿងនេះទេ»។
ក្នុងករណីណាក៏ដោយ យើងនឹងមិនមែនជាផ្នែកនៃផែនការណាមួយ ដើម្បីផ្លាស់ទីមនុស្សដោយបង្ខំនោះទេ។ យើងនឹងមិនផ្តល់ទីក្រុងតង់នៅកន្លែងផ្សេងទៀត ដើម្បីឲ្យកងកម្លាំងអ៊ីស្រាអែលអាចផ្លាស់ទីប្រជាជន ដោយបង្ខំទេ។
រដ្ឋាភិបាលរបស់អ៊ីស្រាអែល បានអំពាវនាវដល់អង្គការអង្គការសហប្រជាជាតិដែលធ្វើការនៅក្នុងតំបន់ឲ្យ ជួយជម្លៀសជនស៊ីវិលចេញពីទីក្រុងរ៉ាហ្វា មុនពេលការវាយលុកដែលបានគ្រោងទុក។