ប្រណាំងរថយន្ត៖ ជើងឯកប្រណាំងរថយន្ត F1 ពិភពលោក ៧សម័យ Lewis Hamilton បានសំរេចចិត្តចុះហត្ថលេខាបន្តកិច្ចសន្យា ២ឆ្នាំប្រណាំងឱ្យក្រុម F1 Mercedes ដល់ឆ្នាំ២០២៣។ កីឡាករអង់គ្លេសវ័យ ៣៦ឆ្នាំរូបនេះបានឈ្នះជើងឯកពិភពលោកចំនួន ៦ជាមួយ Mercedes តាំងពីចាកចេញពី McLaren នៅឆ្នាំ២០១២។

នេះជារដូវកាលដែល Lewis Hamilton ក្នុងការបំបែកកំណត់ត្រាកីឡាករដែលឈ្នះជើងឯកពិភពលោកច្រើនជាងគេ ខណៈដែលបច្ចុប្បន្នកំពុងស្មើកំណត់ត្រា Michael Schumacher ឈ្នះជើងឯកពិភពលោក ៧លើកដំបូង។ យ៉ាងណាក្តីរដូវកាលថ្មីនេះ យុវជនជំនាន់ក្រោយហាក់បង្ហាញពីសន្ទុះខ្លាំង ស្របពេលកីឡាកររបស់ក្រុម Red Bull, Max Verstappen កំពុងនាំមុខគេក្នុងតារាងជើងឯកពិភពលោក។ Lewis Hamilton ទើបតែបន្តកិច្ចសន្យា ១ឆ្នាំជាមួយ Mercedes កាលពីខែកុម្ភៈមុនរដូវកាលចាប់ផ្តើម តែកិច្ចសន្យាថ្មីពេលនេះនឹងធ្វើឱ្យកីឡាករវ័យ ៣៦ឆ្នាំរូបនេះបន្តនៅជាមួយ Mercedes យ៉ាងហោចណាស់ ១១ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ