បេក្ខជនប្រជែងតំណែងប្រធានាធិបតីឥណ្ឌូនេស៊ីលេចធ្លោទាំង ៣រូប ទម្លាក់សន្លឹកឆ្នោតរបស់ខ្លួន

2024/02/14 09:45:46 pm        138

បេក្ខជនប្រជែងតំណែងប្រធានាធិបតីដ៏លេចធ្លោចំនួន ៣រូបរបស់ប្រទេសឥណ្ឌូនេស៊ី គឺលោក Prabowo Subianto លោក Ganjar Pranowo និងលោក Anies Baswedan បានចេញទៅទម្លាក់សន្លឹកឆ្នោតចូលទៅក្នុងធុងរៀងៗខ្លួន ខណៈការបោះឆ្នោតសកលរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ បានចាប់ផ្ដើមដំណើរការហើយនៅថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) នេះ។

ការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈនេះ នឹងសម្រេចជ្រើសរើសអ្នកស្នងតំណែងបន្តពីប្រធានាធិបតីក្នុងតំណែងលោក Joko Widodo ដែលកំពុងបញ្ចប់អាណត្តិទី២ ពេញបរិបូរណ៍។ ហើយថ្ងៃពុធនេះ លោកប្រធានាធិបតី ដែលត្រូវបានគេស្គាល់ថា Jokowi និងដែលមិនអាចឈរឈ្មោះបានទៀតនោះ ក៏បានបង្ហាញវត្តមាននៅឯមណ្ឌលបោះឆ្នោត ដើម្បីបញ្ចេញសំឡេងគាំទ្ររបស់លោក ចំពោះបេក្ខជនសំណព្វជិត្តរបស់ខ្លួនដែរ។

លោក Jokowi នៅមុននេះ បានគាំទ្រលោក Ganjar ដែលជាមិត្តរួមគណបក្ស PDI-P (Indonesian Democratic Party of Struggle) ឲ្យក្លាយជាអ្នកជំនួសតំណែងរបស់លោក ប៉ុន្តែបានប្តូរទៅធ្វើយុទ្ធនាការឲ្យអតីតទាហានលោក Subianto របស់គណបក្ស Gerindra។ កូនប្រុសច្បងរបស់លោក Jokowi គឺលោក Gibran Rakabuming Raka គឺជាមិត្តរួមការងាររបស់លោក Prabowo។

បើតាមការស្ទង់មតិ នៅមុនការបោះឆ្នោតកើតឡើង បានបង្ហាញថា លោក Prabowo មានការគាំទ្រ ៥១,៨ភាគរយ និង ៥១,៩ភគារយ ដោយលោក Anies និងលោក Ganjar មាន ២៧ភាគរយ និង ៣១ភាគរយ រៀងគ្នា។ ដើម្បីទទួលបានសំឡេងភាគច្រើនដាច់ខាត បេក្ខជនត្រូវការសំឡេងគាំទ្រលើសពី ៥០ភាគរយ និងទទួលបានសន្លឹកឆ្នោត ២០ភាគរយ ពីបណ្ដាខេត្តនានាពាក់កណ្ដាលប្រទេស។

ការបោះឆ្នោតរបស់ប្រទេសឥណ្ឌូណេស៊ីតែងតែត្រូវបានចាត់ទុកថា ជាការបោះឆ្នោតតែមួយថ្ងៃដ៏ធំ និងស្មុគស្មាញបំផុត នៅក្នុងពិភពលោក។ ប្រជាជនជាង ២០០លាននាក់ ក្នុងចំណោមប្រជាជន ២៧០លាននាក់មានសិទ្ធិបោះឆ្នោត៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm