ក្រសួងសុខាភិបាល បើកយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រលាញ់"ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់"

2024/02/14 11:45:48 pm        121

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងការពារជាតិ កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្លឹបនៃក្តីស្រលាញ់ក្រោមការជួយឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុន វីតាល់ និងមូលនិធិ២៥រៀល នៅព្រឹកថ្ងៃទី១៤ ខែកម្ភៈឆ្នាំ២០២៤នេះ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រលាញ់ ក្រោមប្រធានបទ "ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់"នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងគោលបំណងជួយជំរុញចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ឲ្យកាន់តែមានចំនួន ច្រើនឡើង ដើម្បីបំពេញតម្រូវការឈាម និងការជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋត្រូវការឈាមជាបន្ទាន់។

​លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា កិច្ចសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វីតាល់ ក្នុងព្រឹត្តិការណ៍ "ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់" ឆ្នាំ២០២៤នេះ ទទួលបានការសាទរពីសាធារណជនដែលជាប្រិយមិត្ត និងអ្នកប្រើប្រាស់ វីតាល់ ចំពោះការរួមចំណែកទទួលខុសត្រូវសង្គម តាមរយៈចែករំលែកប្រាក់ចំណេញរបស់ខ្លួន ពីផលិតផលវីតាល់គ្រប់ដប ចំនួន២៥រៀល សម្រាប់ជាបូរេប្រទានដល់ការអនុវត្តគម្រោង និងកិច្ចការនានា ដែលជាតម្រូវការ និងសេចក្តីត្រូវការរបស់សង្គម ។ វីតាល់ គឺជាផលិតផលទឹកពិសាថ្នាក់ជាតិ ដែលឈានមុខគេនៅកម្ពុជា ដោយសារតែវីតាល់ បានយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើគុណភាព ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ ISO និងប្រព័ន្ធប្រតិបត្តិការ ស្តង់ដារអន្តរជាតិ ពីចក្រភពអង់គ្លេស ស្របជាមួយទំនួលខុសត្រូវ ចំពោះការងារសង្គម ដែលវីតាល់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយសកម្មភាពសង្គម និងសប្បុរសធម៌នានា សម្រាប់ជាគុណប្រយោជន៍ជូនសង្គមជាតិ និងដល់អតិថិជនរបស់យើង។

លោក បានបន្តទៀតថា ក្រៅពីផ្តល់ជូននូវទឹកពិសា ដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ប៉ុណ្ណោះទេ។ វីតាល់ បានការចូលរួមយ៉ាងសកម្មភាព ក្នុងសកម្មភាពទំនួលខុសត្រូវសង្គម អាចនិយាយបានថារាល់ខែ វីតាល់ បានរៀបចំឱ្យមានកម្មវិធី CSR និងកម្មវិធីផ្សេងៗ ក្នុងទម្រង់ជាការឧបត្ថម្ភ និងរៀបចំដោយខ្លួនឯង យ៉ាងទៀងទាត់ និងបុព្វហេតុ៤ចំបង រួមមាន៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៍ ដែលនេះជាសសរស្តុម្ភ របស់វីតាល់ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានអំពាវនាវឲ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួម ចំណែកក្នុង ភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត។ ជាពិសេសសូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណា ឱសថណា អាចផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល។

ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ចលនានៃការចូលរួមរបស់បងប្អូន សិស្ស និស្សិត បុគ្គលិក ក្រុមហ៊ុន មន្រ្ដីរាជការ ក្នុងសកម្មភាពបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ១៤ កុម្ភៈ ដោយចែករំលែកក្ដីស្រលាញ់ទៅនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។ ជាងនេះទៀតការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃ ជាការធ្វើអំពើល្អ សាងនូវកុសលបុណ្យល្អៗ ដែលយើងបានធ្វើចេញពីបេះដូងពិតរបស់យើងក្នុងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺ និងចូលរួមលុបបំបាត់នូវចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះខាតនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ 

ឯកឧត្តម សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានបញ្ជាក់ថា ការបរិច្ចាគឈាមរបស់យើងទាំង អស់គ្នា មិនមែនគ្រាន់តែជាការចែករំលែកឈាម ១ ប្លោកទៅដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមប៉ុណ្ណោះទេ តែលើសពីនេះ វាជាកាយវិការដ៏ប្រពៃ ជាវីរភាព និងជាគំរូមួយដ៏សំខាន់ ដែលបានបង្កប់ និងពោរពេញទៅដោយអត្ថន័យដ៏ធំធេង សម្រាប់យើងទាំងអស់គ្នាក្នុងបុព្វហេតុលើកកម្ពស់សកម្មភាពសប្បុរសធម៌ និង មនុស្សធម៌នៅប្រទេសកម្ពុជា ព្រោះថាឈាមដែលបានបរិច្ចាគ បានជួយសង្គ្រោះ ជីវិតជាច្រើន ដែលស្ថិតក្នុងស្ថានភាពចាំបាច់ និងបន្ទាន់បំផុត។ ការចែករំលែកឈាមរបស់យើង មានអត្ថន័យស្មើនឹងការចែករំលែកការយកចិត្តទុកដាក់ ការឈឺឆ្អាល ក្តីស្រឡាញ់ និងការរួមសុខរួមទុក្ខ ជាមួយអ្នកដែលត្រូវការឈាម ជាចាំបាច់ដើម្បីសង្គ្រោះជីវិត និងបានសរបញ្ជាក់អំពីភាពគំរូរបស់ពលរដ្ឋ ដែល ជាកោសិកានៃសង្គមជាតិមួយ។ ដូច្នេះហើយបានជាសមាជិក សមាជិកា ស.ស.យ.ក តែងតែមានមោទនភាព ដែលបានចូលរួមបរិច្ចាគឈាមនាពេល កន្លងមក៕ ដោយ ៖ រដ្ឋា


អត្ថបទ រដ្ឋា/

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm