អាមេរិក៖ ក្រុមការងារវាយកម្ទេចបានដាក់គ្រឿងផ្ទុះកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីផ្ដួលរំលំផ្នែកដែលនៅសេសសល់នៃអគារខុនដូនៅភាគខាងត្បូងរដ្ឋ Florida ដែលជាជំហានដ៏សំខាន់ដើម្បីបន្តស្វែងរកជនរងគ្រោះ ខណៈអ្នកជួយសង្គ្រោះអាចចូលទៅកាន់តំបន់ថ្មីនៃគំនរបាក់បែក។

ក្រុមមន្ត្រីបាននិយាយថា ផ្នែកនៃអគារខុនដូតំបន់ Miami ដួលរលំដែលមនុស្ស ២៤នាក់ត្រូវបានគេអះអាងថាបានស្លាប់ ត្រូវកម្ទេចចោលកាលពីយប់ថ្ងៃអាទិត្យ ទី៤ ខែកក្កដាមុនការមកដល់នៃព្យុះត្រូពិកអេលសា (Tropical Storm Elsa)។ ៨០ភាគរយនៃការងារខួងបានបញ្ចប់ ហើយសំណង់ដែលនៅសេសសល់បានធ្លាក់ចុះមកកាលពីរាត្រីថ្ងៃអាទិត្យ នេះបើយោងតាមលោក Raide Jadallah ជំនួយការប្រធានអង្គភាពពន្លត់អគ្គិភ័យ ដែលបានប្រាប់សាច់ញាតិរបស់អ្នកដែលបានបាត់ខ្លួននៅក្នុងការបាក់រលំនោះ។
លោកបានកោតសរសើរពីល្បឿននៃការងាររបស់ក្រុមការងារវាយកម្ទេច និងទទួលបានការសាទរពីក្រុមគ្រួសារ ដែលអន្ទះសាចង់ឲ្យមានការចាប់ផ្ដើមស្វែងរកជាថ្មី នៅពេលលោកថា អគារនោះអាចបានដួលរលំឆាប់ជាងការរំពឹងទុក។ គ្មានអ្នកដែលត្រូវបានគេជួយសង្គ្រោះនៅរស់រានមានជីវិតទេ ចាប់តាំងពីប៉ុន្មានម៉ោងដំបូងបន្ទាប់ពីដួលរលំកាលពីថ្ងៃទី២៤ ខែមិថុនា។ អភិបាលរដ្ឋ Miami លោកស្រី Daniella Levine Cava បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា ដំណើរការវាយកម្ទេចចោលនេះនឹងធ្វើឡើងនៅចន្លោះម៉ោង ១០យប់និង ៣ព្រឹកម៉ោងនៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន