ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគោល នយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា”

2024/02/15 12:05:26 am        194

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាល C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំគោល នយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត សភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃ ក្រុម ប្រឹក្សាអ្នកច្បាប់និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានចំនួនប្រមាណ២៥០នាក់។

ឯកឧត្តម ឆែម គាតរិទ្ធី បានស្នើដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលបានចូលរួមក្នុងវគ្គ បណ្តុះបណ្តាល សូមត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ នូវបទឧទ្ទេសនាមរបស់វាគ្មិនកិត្តិយស និងត្រូវហ៊ាន សួរដេញដោលឱ្យបានផុលផុសបំផុតដើម្បីក្រេបយកចំណេះដឹងឪ្យច្រើន ឬចូលរួមផ្តល់ជាយោបល់ ចែករំលែក់បទពិសោធន៍ល្អៗ និងលើកយកបញ្ហា ប្រឈមក្នុងការងារកន្លងមកដែលខ្លួនជួបប្រទះដើម្បីពិភាក្សារក ដំណោះស្រាយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏បានកោតសរសើរចំពោះចក្ខុវិស័យគោលនយោបាយ និងស្នាដៃដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ វង្សី វិស្សត ក្នុងការដឹកនាំទីស្ដីការគណៈរដ្ឋមន្ត្រីនាពេល កន្លងមក។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ទាំងអស់ក្នុងវគ្គបណ្តុះបណ្តាល នាថ្ងៃនេះ ជាពិសេសបានផ្តាំផ្ញើនូវអភិក្រមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលយើងត្រូវគោរពនិងអនុវត្តទាំងអស់គ្នាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ព្រមទាំងឈរលើ

គោលការណ៍និងស្មារតីបំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ បំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍រួម និង គុណតម្លៃរួម ចេះសហការគ្នា ចេះសម្របសម្រួលគញនា ចេះជួយគ្នា និង ចេះចែករំលែក ដោយគោរពឋានានុក្រម “និងការទទួលខុសត្រូវតាម មុខងារ និងភារកិច្ចរៀងៗខ្លួន។

ត្រូវបំពេញការងារដោយប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម ច្នៃប្រឌិត និង ឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហាហើយទទួលយកការរិះគន់ដោយស្ថាបនា ចេះស្ដាប់ទស្សនៈ ឬមតិផ្សេង ពីខ្លួន និងត្រូវចេះធ្វើស្វ័យទិតៀន។

គួរបញ្ជាក់ថា នេះជាវគ្គបណ្តុះបណ្តាលទី១ នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុនទាំងក្នុងក្របខ័ណ្ឌទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ៕ ដោយ ៖ សុត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm