
គ្រូបង្រៀនប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ បានប្រាប់ក្មេងៗរស់នៅក្នុងជំរំសំពត់តង់ឲ្យជួយគាត់ចិត និងចៀនដំឡូងបារាំង ដើម្បីធ្វើជាអាហារសម្រន់លក់ក្នុងតម្លៃថោកសមរម្យ ពេលដែលមានការលំបាកពីសង្រ្គាមកំពុងបន្ត ។
លោក Malek Abu Latifa ដែលបានបង្ខំចាកចេញពីទីក្រុង Khan Younisនោះ បច្ចុប្បន្នរស់នៅក្នុងសំពត់តង់ ហើយនិងធ្វើតូបតូចមួយចៀនដំឡូងបារាំងលក់ ។
កូនប្រុសរបស់លោក ជួយលោកប្រកបមុខរបរតូចមួយនេះ ដោយគ្មានបំណងចង់បានអ្វីនោះឡើយ ក្រៅពីជួយឲ្យក្មេងៗសប្បាយចិត្ត និងទទួលបានអាហារសម្រន់ទទួលទាន ។
លោកនិយាយថា វាជាការប្រសើរកាលដែលធ្វើឲ្យក្មេងៗរវល់ និងសប្បាយរីករាយក្រោមស្ថានភាពបច្ចុប្បន្ន ។
លោកបន្តថា លោកសង្ឃឹមថា ពួកយើងនឹងវិលត្រឡប់ទៅរកអ្វីកាលពីពួកយើងនៅមុនសង្រ្គាម ហើយសង្រ្គាមដ៏អាក្រក់មួយនេះ ដែលបានឆក់យកអាយុជីវិតមនុស្សរបស់ពួកយើងយ៉ាងច្រើន នឹងបញ្ចប់ ។
ក្មេងប្រុស Abedullah Abu Zaid គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបដែលមកទិញដំឡូងបារាំងចៀន និយាយថា ពួកយើងមកទិញដំឡូងបារាំងចៀន ដោយសារតែវាគឺជាជម្រើសតែមួយគត់ ដែលបច្ចុប្បន្នគ្មាននោះទេ ឬបើមានក៏ក្នុងតម្លៃថ្លៃនោះដែរ ។ ដូច្នេះហើយ ពួកយើងមកទីនេះ ដើម្បីទិញដំឡូងបារាំងចៀន ក្នុងតម្លៃថោក ហើយក្មេងៗចូលចិត្តទទួលទានវាខ្លាំងណាស់ ។
គួរឲ្យដឹងថា ប្រហែលពាក់កណ្តាលនៃប្រជាពលរដ្ឋ ២,៣លាននាក់នៅក្នុងតំបន់ហ្គាហ្សា បច្ចុប្បន្នរស់នៅក្នុងទីក្រុង Rafah ហើយការផ្គត់ផ្គង់ស្បៀងអាហារ ទឹក និងវត្ថុចាំបាច់ផ្សេងទៀត លែងមានទៀតហើយៗជំងឺកំពុងរីករាលដាលខ្លាំង ៕