អ៊ុយក្រែនអះអាងថា ខ្លួនបានបំផ្លាញនាវាចម្បាំងឡើងគោកដ៏ធំមួយគ្រឿងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2024/02/15 01:04:56 am        241

យោធាទីក្រុងគីវ និយាយថា នៅថ្ងៃពុធនេះ កងកម្លាំងអ៊ុយក្រែន បានបំផ្លាញនាវាចម្បាំងឡើងគោកដ៏ធំមួយគ្រឿង Tsezar Kunikov របស់កងទ័ពជើងទឹករុស្ស៊ីនៅជិតឧបទ្វីបកាន់កាប់គ្រីមៀ ស្ថិតក្នុងសមុទ្រខ្មៅ ។ 

 សារព័ត៌មានអ៊ុយក្រែន បានចុះផ្សាយវីដេអូជាច្រើនឃ្លីបឃើញសំណុំផ្សែងហោះពីលើសមុទ្រជិតតំបន់ឆ្នេរភាគខាងត្បូងឧបទ្វីបគ្រីមៀ ក៏ដូចជាឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ហោះសំកាំងពីលើសមុទ្រ ។ 

 យោធាបាននិយាយលើបណ្តាញព័ត៌មានសង្គម Telegram ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមជាមួយអង្គភាពចារកម្មក្រសួងការពារជាតិ បានបំផ្លាញនាវាចម្បាំងឡើងគោកដ៏ធំមួយគ្រឿង Tsezar Kunikov ។ វាស្ថិតនៅក្នុងដែនទឹកអ៊ុយក្រែន ជិតទីក្រុង Alupka ពេលរងការវាយប្រហារ ។ 

 ពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីរុស្ស៊ី ដែលនិយាយនៅមុននេះថា ពួកគេបានបំផ្លាញយានដ្រូន ៦គ្រឿងនៅក្នុងសមុទ្រខ្មៅ ។ 

 ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន និយាយថា នាវាចម្បាំងរុស្ស៊ី ត្រូវបានវាយប្រហារដោយយានដ្រូនកងទ័ពជើងទឹក ។ 

 គួរឲ្យដឹងថា អ៊ុយក្រែន បានប្រើប្រាស់យានដ្រូនគ្មានមនុស្សបើករបស់កងទ័ពជើងទឹក ផ្ទុកដោយគ្រឿងផ្ទុះ វាយប្រហារលើនាវាចម្បាំងរុស្ស៊ី ដើម្បីព្យាយាមរុញច្រានពួកគេចេញពីតំបន់ភាគខាងលិចសមុទ្រខ្មៅ ក៏ដូចជាចង់បើកច្រករបៀងដឹកជញ្ជូននៅតាមផ្លូវនាំចេញសំខាន់ៗរបស់ខ្លួន ។ 

 ជាក់ស្តែងកាលពីខែធ្នូ ឆ្នាំកន្លងទៅ មីស៊ីលតម្រង់គោលដៅអ៊ុយក្រែន បានវាយប្រហារនាវាចម្បាំងឡើងគោកដ៏ធំមួយគ្រឿងទៀតរបស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ ៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        216
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm