
ប្រទេសអ៊ីរ៉ាក់ បានបញ្ចប់ការសាងសង់ប្រហែល ៦០ភាគរយនៃផ្លូវក្រោមដីនៅបាតសមុទ្រដែលតភ្ជាប់តំបន់ឆ្នេរភាគខាងត្បូងប្រទេស ទៅកាន់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ កាត់តាមប្រទេសទួរគី ។
ផ្លូវក្រោមដីនៅបាតសមុទ្រនេះ ត្រូវបានគេរំពឹងថានឹងលាតសន្ធឹងលើប្រវែង ២.៤០០ម៉ែត្រ តាមផ្លូវចេញពីកំពង់ផែពាណិជ្ជកម្មធំ Al-Faw របស់ទីក្រុង Basra និងជាផ្នែកមួយនៃគម្រោងធំជាងមុន ក្នុងការអភិវឌ្ឍកំពង់ផែ ។
អ៊ីរ៉ាក់សង្ឃឹមថា ផ្លូវក្រោមដីនៅបាតសមុទ្រនេះ នឹងបង្កើតច្រករបៀងដឹកជញ្ជូនជិតជាងមុនរវាងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ក៏ដូចជាបង្កើនប្រាក់ចំណូលពាណិជ្ជកម្មអ៊ីរ៉ាក់ ពីការដឹកជញ្ជូនទំនិញ ។
លោក Farhan al-Fartousi គឺជាអគ្គនាយកកំពង់ផែអ៊ីរ៉ាក់ និយាយថា ផ្លូវក្រោមដីនៅបាតសមុទ្រ ត្រូវបានគេចាត់ទុកថាជាផ្លូវដឹកជញ្ជូន និងជាផ្នែកមួយនៃបណ្តាញសេដ្ឋកិច្ចផ្គត់ផ្គង់ពាណិជ្ជកម្ម ។ ផ្លូវក្រោមដីនេះដែរ ត្រូវបានគេចាត់ទុកថាជាផ្លូវក្រោមដីនៅបាតសមុទ្រលើកដំបូង ក្នុងតំបន់មជ្ឈិមបូព៌ា ៕