អ្នកស្រាវជ្រាវ៖ បណ្ដាញសង្គម X របស់លោក Musk ផ្តល់ការរកប្រាក់កម្រៃពីព័ត៌មានប្រឌិត ក្នុងសម័យសង្រ្គាម

2024/02/15 01:35:25 am        197

បណ្ដាបុគ្គលមានឥទ្ធិពលនៅលើបណ្ដាញសង្គម X កំពុងរកបានប្រាក់កម្រៃពីព័ត៌មានមិនពិត អំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដោយទាញយកប្រយោជន៍ពីគោលនយោបាយដ៏ចម្រូងចម្រាសរបស់វេទិកា ដែលអ្នកស្រាវជ្រាវនិយាយថា ផ្តល់អាទិភាពដល់ជម្លោះជាងភាពត្រឹមត្រូវ។

គិតចាប់តាំងពីលោក Elon Musk ទិញយកបណ្ដាញសង្គម X (ពីមុនជា Twitter) ក្នុងសភាពច្របូកច្របល់ កាលពីឆ្នាំ២០២២ បណ្ដាញសង្គមនេះបានទាញយកមកវិញនូវគណនីរាប់ពាន់ ដែលធ្លាប់ត្រូវបានហាមឃាត់ ហើយបានដាក់ចេញនូវប្រព័ន្ធផ្ទៀងផ្ទាត់បង់ប្រាក់ដែលអ្នករិះគន់និយាយថា បានជំរុញដល់អ្នកទ្រឹស្តីនិយមសមគំនិតទុច្ចរិត។

បណ្ដាញសង្គម X ក៏បានដាក់ចេញនូវកម្មវិធីបែងចែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម សម្រាប់អ្នកប្រើប្រាស់ដែលត្រូវបានផ្ទៀងផ្ទាត់ ដោយម្ចាស់គណនីទាំងនោះជារឿយៗផ្សព្វផ្សាយនូវព័ត៌មានស្អប់ខ្ពើម និងមិនត្រឹមត្រូវ ដើម្បីរកប្រាក់ចំណេញពីវេទិកានេះ។

លោក Imran Ahmed នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រឆាំងការស្អប់ឌីជីថល (CCDH) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «សព្វថ្ងៃនេះ អ្នកសរសេរគំនិតផ្ទុយគំនិតអាក្រក់ដែលបង់ប្រាក់ដើម្បីប្រើប្រាស់ មានចេតនាអុជអាលឲ្យកើតការខឹងសម្បា ក្នុងគោលបំណងឲ្យមានការចូលរួមលេងវេទិការបស់លោក Musk ដើម្បីឲ្យពួកគេកាន់តែល្បី ហើយបន្ទាប់មកបន្ថែមប្រាក់ចំណូលឲ្យពួកគេតាមរយៈទស្សនៈរបស់ខ្លួន»។

បណ្ដាញសង្គម X បានឃើញពីការប្រឌិតព័ត៌មានមិនពិតយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីសង្រ្គាមដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបង្កឡើងដោយអ្នកមានឥទ្ធិពលរបស់សហរដ្ឋអាមេរិកដ៏លេចធ្លោ ដូចជាលោក Jackson Hinkle ជាដើម ដែលកាលពីខែមុន បានអះអាងមិនពិតនូវវីដេអូ ដែលបង្ហាញថា អ៊ីរ៉ង់ទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធាអាមេរិក នៅប្រទេសអ៊ីរ៉ាក់។ 

ការបង្ហោះបង្កជាភ្លើងនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីភាពរំជើបរំជួលកាន់តែធំទៅៗ នៅតំបន់មជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm