
អ៊ីលីយ៉ា មូហ្ស៊ីកា (Illia Muzyka) អាយុ២៩ឆ្នាំ ជាឆ្មាំព្រំដែនក្នុងក្រុងម៉ារីអ៊ូប៉ូល (Mariupol) ភាគខាងត្បូង ប្រទេសអ៊ុយក្រែន ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីមានការចូលវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ី ហើយតាំងពីពេលនោះមក លោកព្រួយបារម្ភថានឹងមិនបានឃើញមុខគូដណ្ដឹងម្ដងទៀតឡើយ។
ការចាប់ខ្លួននេះ គ្មាននណាមួយបានដឹងពីលោកឡើយ។ ចំណែកនាងអាលីណា ប៉ានីណា ក៏ត្រូវបានគេចាប់ជាឈ្លើយសឹកអស់ប៉ុន្មានសប្ដាហ៍ក្រោយមកដែរក្នុងក្រុងជាមួយគ្នា។ ឥឡូវនេះ អ្នកទាំងពីរនាក់នេះ ជាចុងក្រោយបានជួបជុំគ្នាវិញ ហើយបានចាប់ផ្ដើមកសាងជីវភាពរបស់ពួកគេវិញនៅភាគខាងលិចប្រទេសអ៊ុយក្រែន។
ខណឡដែលពួកគេបានរំលឹកឡើងវិញពីរឿងរ៉ាវរបស់ពួកគេដែលមិនធម្មតានោះ មូហ្ស៊ីកាបានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា លោកមិនដឹងថាតើនាងត្រូវបានគេដោះលែង ឬត្រូវនៅជាប់ឃុំខ្លួននៅឡើយ។
មូហ្ស៊ីកាបន្ដថា នៅពេលគិតច្រើនវាបានធ្វើអោយក្បាលរបស់ច្របូកច្របល់ ។លោកបន្ដថា ពេលវាលារបស់លោកនៅក្នុងការចាប់ខ្លួនរបស់របស់រុស្ស៊ី លោកត្រូវតែបំភ្លេចចោលនូវពេលវេលារាប់ពាន់របស់នាង ចេញពីក្បាលរបស់លោក។
មូហ្ស៊ីកានិងនាងប៉ានីណាមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ២០១៩ ដោយបានជួបគ្នាតាមរយៈការងារ។ ក្នុងឆ្នាំ២០២១ ពួកគេត្រូវបានបញ្ជូនទៅកាន់ក្រុងពាណិជ្ជកម្មដ៏មមាញឹកម៉ារីអ៊ូប៉ូល ខណៈដែលសមាជិកសន្ដិសុខ កំពុងត្រួតពិនិត្យឥវ៉ាន់ជាមួយនឹងសត្វសុខនរបស់ពួកគេឈ្មោះចេស៊ីនិង
សូញ៉ានោះ។
ប៉ានីណា និងមូហ្ស៊ីកា បាននិយាយថា ពួកគេបានចាប់កាន់អាវុធ និងត្រូវបានគេដាក់អោយឈរជើងនៅរោងចក្រអាហ្ស៊ូវម៉ាស (Azovmäs) ដើម្បីការពាររោងចក្រប៉ុន្ដែពួកគេបានបែកគ្នា កាលពីថ្ងៃទី១០មេសា ជាពេលដែលនាងបានផ្លាស់ទៅនៅកន្លែងថ្មីនិងបាននាំយកសុនខពីរក្បាលទៅជាមួយផង៕
ពីថ្ងៃក្រោយមក មូហ្ស៊ីកា ត្រូវបានរុស្ស៊ីចាប់ខ្លួន ហើយក៏មិនបានដឹងពីជោគវាសនាដៃគូរបស់លោកយ៉ាងណាដែរ៕