ជម្លោះនៅតំបន់Amhara៖ ប្រជាជនអេត្យូពីត្រូវបានសម្លាប់រង្គាលនៅក្នុងផ្ទះរបស់ពួកគេ ដោយទាហានរដ្ឋាភិបាល

2024/02/15 01:38:15 am        123

ក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសនេះ បាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ពីផ្ទះមួយទៅផ្ទះមួយ ដោយទាហានអេត្យូពី កាលពីខែមុន នៅក្នុងទីក្រុងមីរ៉ាវី (Merawi) ភាគខាងជើង។

សាក្សីបានប្រាប់សារព័ត៌មាន BBCថា ស្ត្រីមានផ្ទៃពោះម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបាញ់ទាំងនោះដែរ។

ក្រោយមក ស្ត្រីនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមក្រុមគ្រូពេទ្យបឋម។

រដ្ឋាភិបាលអេត្យូពី មិនបានធ្វើអត្ថាធិប្បាយអំពីការសម្លាប់នេះទេ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ។

នេះគឺជាដំណាក់កាលដ៏អាក្រក់បំផុតមួយនៃអំពើហិង្សា នៅក្នុងតំបន់អាមហារ៉ា ( Amhara) ចាប់តាំងពីខែសីហា ឆ្នាំមុន នៅពេលដែលកងជីវពលហ្វាណូ ( Fano) ក្នុងស្រុកដ៏មានឥទ្ធិពល បានចាប់ផ្តើមការបះបោរប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដកហូតអាវុធរបស់ពួកគេ។

មុនពេលនោះ កងជីវពលហ្វាណូ ធ្លាប់ជាសម្ព័ន្ធមិត្តរបស់កងទ័ពអេត្យូពីដែលប្រយុទ្ធប្រឆាំងនឹងសត្រូវរួមរបស់ពួកគេ គឺក្រុមឧទ្ទាមនៃរណសិរ្សរំដោះប្រជាជនទីហ្គ្រេ (TPLF) នៅក្នុងតំបន់ទីហ្គ្រេ (Tigray) ដែលនៅជិតខាង។

បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានព្រមព្រៀងគ្នានៅទីក្រុងទីហ្គ្រេ អាជ្ញាធរបានប្រកាសថា កងជីវពលហ្វាណូ និងកងជីវពលផ្សេងទៀត នឹងត្រូវបានដកហូតអាវុធ។

កងជីវពលហ្វាណូ មិនចង់ឲ្យកងកម្លាំងរបស់ពួកគេត្រូវបានរំសាយទេ ព្រោះពួកគេបារម្ភថា វានឹងធ្វើឲ្យពួកគេប្រឈមនឹងការវាយប្រហារពីតំបន់ជិតខាង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm