​ស៊ីម៉ាក់ និងក្រុមហ៊ុនជប៉ុនចុះហត្ថលេខាលើគម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន និងសារមន្ទីរតេជោសន្តិភាព

2024/02/15 02:11:05 am        132

ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី “គម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីននៅខេត្តកំពង់ឆ្នាំង និងអគារផ្សព្វ ផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្តិភាព)" នៅខេត្តសៀមរាប ដែលមានថវិកាសរុបចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤ លានដុល្លារអាម៉េរិក) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រអង្គភាពCMACធ្វើការសាងសង់សំណង់អាគារទាំង ២ ទីតាំងនេះ ។

ពិធីចុះហត្ថលេខានេះប្រព្រឹត្តឡើងនារសៀលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ រវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិ បាលផ្ទេរសិទ្ធនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ។

ឯកឧត្តម ហេង រតនា បានឲ្យដឹងថា គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពអង្គភាព CMAC ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងក្នុងការជួយពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយបណ្តាប្រទេសមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីជម្រុញការលុបបំបាត់បញ្ហាគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៃបណ្តាប្រទេសទាំងនោះ នាំមកនូវសុខសុវត្ថិភាពរបស់ប្រជាជននិងគាំទ្រការអភិវឌ្ឍន៍ប្រទេសឡើងវិញ។

ឯកឧត្តម ហេង រតនា បន្តថា អាគារដែលត្រូវសាងសង់នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង រួមមាន អាគារសាលប្រជុំ (ចំណុះ៤០០ នាក់ )ចំនួន១ខ្នង អាគារសិក្សា ចំនួន១ខ្នង២ជាន់មាន១០បន្ទប់ អាគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អាគារអាហារដ្ឋានចំនួន១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុ-កៅអីជាដើម។ ចំពោះអាគារសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅខេត្ត សៀមរាប គឺជាអាគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា ហើយអាចក្លាយជាអាគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក។ អាគារសារមន្ទីរនេះ ក៏អាចក្លាយជាមរតកជាតិមួយក្នុងការដាក់បង្ហាញជូនសាធារណជនជាតិនិងអន្ដរជាតិ ឲ្យយល់កាន់តែច្បាស់ថែមទៀតនូវការខិតខំពុះពារប្ដូរផ្ដាច់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងបានកសាងសន្ដិភាពយ៉ាងពេញ លេញពិតប្រាកដមួយសម្រាប់ប្រជាជននិងប្រទេសជាតិដ៏ កំសត់នេះ។

ក្នុងនាមប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ​  ឯកឧត្តម ហេង រតនា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលតែងតែគាំទ្រយ៉ាង សកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា។ ជាពិសេសការផ្តល់ជំនួយជាថវិកា ទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេក ទេសដល់អង្គភាពCMACក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនប្រកប ដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលុប បំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមការចូលរួមផ្តល់នូវក្តីសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ និងការចូលរួមកសាងអនាគតកម្ពុជាប្រកបដោយក្តីសង្ឃឹមនិងភាពជឿ ជាក់នៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាលើវិស័យកំចាត់មីននេះ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm