លោក Biden រារាំងការនិរទេសជនជាតិប៉ាឡេស្ទីន នៅអាមេរិក ដោយលើកឡើងពីស្ថានភាពនៅហ្កាហ្សា

2024/02/15 04:06:51 pm        116

សេតវិមានបាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ) ថាលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើបទបញ្ជាការពារប្រជាជនប៉ាឡេស្ទីន នៅក្នុងសហរដ្ឋអាមេរិក ពីការនិរទេសសម្រាប់រយៈពេល ១៨ ខែបន្ទាប់ ដោយលើកឡើងពីស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

មន្ត្រីរដ្ឋបាលលោក បៃដិន បាននិយាយថា វិធានការនេះផ្តល់ «ការពន្យារពេលការចាកចេញដោយបង្ខំ» ដល់ប្រជាជនប៉ាឡេស្ទីនប្រមាណ ៦.០០០ នាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយថា បន្ទាប់ពី «ការវាយប្រហារភេរវកម្មថ្ងៃទី០៧ ខែតុលា ដ៏រន្ធត់ដោយក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល និងការឆ្លើយតបខាងយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែលមក លក្ខខណ្ឌមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង»។

លោក ស៊ូលីវ៉ាន់ បាននិយាយថា ចំណាត់ការរបស់លោក បៃដិន នេះនឹងផ្តល់ឱ្យជនជាតិប៉ាឡេស្ទីន ដែលនៅក្នុងសហរដ្ឋអាមេរិក «មានជម្រកសុវត្ថិភាពបណ្តោះអាសន្ន»។

លោកបានបន្ថែមថា អ្នកណាក៏ដោយដែលស្ម័គ្រចិត្តត្រឡប់ទៅទឹកដីប៉ាឡេស្ទីនវិញ នឹងបាត់បង់ការការពាររបស់ពួកគេ។ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ៤ ខែមក លោក បៃដិន កំពុងប្រឈមមុខនឹងសម្ពាធឱ្យខិតខំប្រឹងបន្ថែមទៀតដើម្បីការពារជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងបញ្ជូនជំនួយចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm