កាលពីថ្ងៃពុធរុស្ស៊ី និងចិន បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថាបានវាយប្រហារដោយខុសច្បាប់លើទីតាំងយោធាដែលប្រើប្រាស់ដោយក្រុមឧទ្ទាមហ៊ូទី(Houthi)របស់យេម៉ែន ដែលបាញ់មីស៊ីលលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក។

ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក រ៉ូប៊ើតវ៉ូដ(Robert Wood) និងឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោកបាបារ៉ា វ៉ូដវ៉ាត (Barbara Woodward)បានជំទាស់ថា ការវាយប្រហាររបស់ក្រុមហ៊ូទី គឺខុសច្បាប់ ជាសកម្មភាពសមាមាត្រ និងស្របច្បាប់ របស់ពួកគេប្រឆាំងនឹងក្រុមឧទ្ទាមយេម៉ែន ហើយនេះគឺជាវិធានការការពារខ្លួន។
លោក Woodward បាននិយាយថា ការវាយប្រហាររបស់ក្រុមហ៊ូទី កំពុងជំរុញការចំណាយខ្ពស់លើការដឹកជញ្ជូនសកល រួមទាំងការចំណាយលើការផ្គត់ផ្គង់ស្បៀងអាហារ និងជំនួយមនុស្សធម៌នៅក្នុងតំបន់ជាដើម។ប៉ុន្តែអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក ឌីមីទ្រី ផូយ៉ានស្គី(Dmitry Polyansky) និងបេសកជនរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ចាង ជុន (Zhang Jun )បានជំទាស់ដោយប្រកែកថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនដែលអនុញ្ញាតឱ្យមានសកម្មភាពយោធាប្រឆាំងយេម៉ែនឡើយ ។

ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាមួយ ដែលបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកលើប្រទេសយេម៉ែន លោកហានស៍គ្រុនប៊ើក (Hans Grundberg) បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដែលមានការសន្យាថានឹងស្ដារសន្តិភាពសម្រាប់ប្រទេសយេម៉ែនមានភាពយឺតយ៉ាវដោយការកើនឡើងនៃភាពតានតឹងក្នុងតំប ន់ដែលទាក់ទងនឹងសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ជាពិសេសការកើនឡើងសកម្មភាពយោធានៅសមុទ្រក្រហម។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអាមេរិក និងអង់គ្លេស ដែលគាំទ្រដោយសម្ព័ន្ធមិត្តផ្សេងទៀត បានបើកការវាយប្រហារតាមអាកាសសំដៅលើឃ្លាំងអាវុធមីស៊ីលរបស់ក្រុមហ៊ូទី និងទីតាំងបាញ់បង្ហោះអាវុធសម្រាប់ការវាយប្រហាររបស់ខ្លួនក្រុមនេះ៕