ចំនួនអ្នកស្លាប់នៅក្នុងបំណាក់ដីដ៏ធំដែលបានកើតឡើងលើភូមិជាច្រើនក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ (Davao de Oro) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨៥ នាក់គិតត្រឹមម៉ោង ៧:០០ យប់កាលពីថ្ងៃពុធ (១៤ កុម្ភៈ) ដោយមនុស្ស ៣៨ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរដ្ឋាភិបាលក្នុងតំបន់។

បំណាក់ដីនេះបានវាយប្រហារតំបន់រុករករ៉ែនៅទីក្រុងភ្នំ ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ដោយបានកប់ផ្ទះសម្បែងរាប់សិបខ្នង រថយន្តជាច្រើនគ្រឿង និងមនុស្សរាប់សិបនាក់។ អាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យមានការជម្លៀសប្រជាជនជាចាំបាច់នៅក្នុងភូមិចំនួនប្រាំនៅក្បែរនោះ ដែលបានប៉ះពាល់ដល់មនុស្សជាង ៥.០០០ នាក់។

ដោយស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ប្រទេសប្រជុំកោះនេះត្រូវបានវាយលុកជាញឹកញាប់ដោយព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលបង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ហើយបានរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់៕