ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ «រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង ៨ជំនាន់។ ចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ចូរសរសេរសំបុត្រទៅមនុស្សជំនាន់ក្រោយអំពីពិភពលោកដែលអ្នកសង្ឃឹមថាពួកគេទទួលមរតក»
កម្មវិធីនេះរៀបចំឡើងដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃ នៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេព្យកោសល្យ នៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។
បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តដូចខាងក្រោម៖
- ជ័យលាភីលេខ១ ៣ លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត
- ជ័យលាភីលេខ២ ២ លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត
- ជ័យលាភីលេខ៣ ១ លានរៀល មេដាយ ១គ្រឿង កាបូប១ និង សៀវភៅតែមប្រិ៍១ ឈុត

