អ៊ីស្រាអែល កំពុងបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការភេរវកម្មនេះ បានបាញ់រ៉ុក្កែតដែលបានសម្លាប់ស្ត្រីម្នាក់ និង៥នាក់ផ្សេងទៀតរងរបួស នៅអ៊ីស្រាអែល។

រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានវាយប្រហារទៅលើសហគមន៍អ៊ីស្រាអែលភាគខាងជើង កាលពីព្រឹកថ្ងៃពុធ។ មន្ត្រីមូលដ្ឋាន បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និង៦នាក់ទៀត រងរបួសស្រាល។


គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានវាយប្រហារលើសហគមន៍ Kibbutz Manara, Moshav Netu'a ក៏ដូចជាមូលដ្ឋានយោធា ទាំងអស់នៅប្រទេសអ៊ីស្រាអែលភាគខាងជើង។
ការបាញ់គ្នានេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានព្រមានក្រុមហេសបូឡាម្តងហើយម្តងទៀតថា សង្រ្គាមពេញទំហឹងជាមួយអ៊ីស្រាអែល នៅតែអាចកើតឡើង។