ទីផ្សារនានានៅប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមរីករាយនូវសកម្មភាពជោគជ័យ នៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ប្រាបូវ៉ូ ស៊ូបៀនតូ( Prabowo Subianto) បានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។

អតីតមេបញ្ជាការកងកម្លាំងពិសេស លោក Prabowo ទទួលបានសំឡេងឆ្នោតគាំទ្រប្រហែល ៥៨ ភាគរយ នេះបើយោងតាម «ការរាប់សន្លឹកឆ្នោតរហ័ស» ក្រៅផ្លូវការ ធ្វើឡើងដោយទីភ្នាក់ងារស្ទង់មតិឯករាជ្យចំនួនបួន ដែលច្រើនជាងពីរដងនៃគូប្រជែងដ៏ប្រកៀកបំផុតរបស់លោក គឺអតីតអភិបាលក្រុងហ្សាកាតា លោក អានីស បាស្វេដាន(Anies Baswedan) ។

ទីផ្សារភាគហ៊ុនរបស់ប្រទេស បានកើនឡើង ១,៨ភាគរយ នៅក្នុងការបើកទីផ្សារមុន ខណៈប្រាក់រូពីយ៉ា បានឡើងថ្លៃ ០,១៣ ភាគរយ ដល់ ១៥.៥៧០ រូពីយ៉ា ក្នុងមួយដុល្លារ។
ការប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ បានតម្រូវឲ្យអតីតអភិបាលខេត្តដ៏មានប្រជាប្រីយភាព លោក Ganjar និងលោក Anies ទល់នឹងបេក្ខជនឈានមុខគេមុនបោះឆ្នោត គឺលោក Prabowo ជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលគេបារម្ភក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ថាជាឧត្តមសេនីយ៍ជាន់ខ្ពស់របស់បុរសខ្លាំងនៅប្រទេសឥណ្ឌូនេស៊ី លោក ស៊ូ ហាតូ(Suharto) ។
ការបោះឆ្នោតតែមួយថ្ងៃធំបំផុតរបស់ពិភពលោក រួមមានបេក្ខជនជិត ២៥៩.០០០នាក់ ដែលកំពុងប្រកួតប្រជែងដណ្តើមតំណែងចំនួន ២០.៦០០តំណែង នៅទូទាំងប្រជុំកោះចំនួន ១៧.០០០ កោះ ប៉ុន្តែការផ្តោតសំខាន់ខ្លាំងគឺទៅលើការប្រកួតប្រជែងដើម្បីជំនួសតំណែងប្រធានាធិបតី លោក Joko Widodo ដែលឥទ្ធិពល អាចកំណត់ថា តើនរណាជាអ្នកកាន់តំណែងដឹកនាំប្រទេសលទ្ធិប្រជាធិបតេយ្យធំបំផុតទី៣ របស់ពិភពលោកមួយនេះ។