ស្ទឹងត្រែង ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនសមាជិក សមាជិកា របស់ FASMEC ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ស្រាន់ អភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងបិទកម្មវិធីក្រោមអធិបតីភាពដោយ លោក ភឿ ស៊ីថាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជាសហគ្រិនខ្មែរ ធនាគារកាណាឌីយ៉ា ធនាគារវីង ម.ក សមាគមមូលនិធិសម្តេចតេជោដេីម្បីអភិវឌ្ឍន៍សហគ្រាសធុនតូចនឹងមធ្យមកម្ពុជានិងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន ១៥០នាក់។
គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ព័ត៍មានទាក់ទងនិងធនាគាដៃគូនិងក្រុមហ៊ុនដៃគូរ។













